ភ្នំពេញ៖ ធ្លាប់តែឃើញស្រីស្អាត ឈុំ ចាន់ដារ៉ា ឬ គ្រប់គ្នាស្គាល់តាមរយៈការសម្តែងជាតួអង្គ ក្រវ៉ាន់ មានសក់វែងបែបសុភាពៗ ពេលនេះតារាសម្តែងស្រីវ័យក្មេងរូបនេះ បានប្តូរម៉ូតសក់កាត់ខ្លីគួរឱ្យចាប់អារម្មណ៍ និងពិតជាសក្តិសមនឹងទម្រង់មុខរបស់នាងជាខ្លាំង។
បើទោះជាទើបចាប់ផ្តើមប្រលូកក្នុងវិថីសិល្បៈយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះ បានឆក់យកបេះដូងអ្នកគាំទ្របានយ៉ាងឆាប់រហ័ស ដោយក្រៅពីមានសម្រស់ស្រស់ស្អាតពីធម្មជាតិ និងសមត្ថភាពសម្តែងបានល្អហើយនោះ ឈុំ ចាន់ដារ៉ា ត្រូវបានអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ថា ជាតារាស្រីដែលរួសរាយបំផុត ដែលនេះជាចំណុចពិសេសមួយ ធ្វើឱ្យគ្រប់គ្នាពេញចិត្តនាងជាខ្លាំង។
ក្រោយពីបានចូលរួមសម្តែងក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” និង “ផ្ទះបាយស្នេហ៍” ចាក់ផ្សាយនៅ CTN រួចមក ឃើញថា កេរ្តិ៍ឈ្មោះរបស់នាង កាន់តែរីកសុះសាយខ្លាំងឡើង និងការងារសិល្បៈ ក៏ហូរចូលជាបន្តបន្ទាប់ផងដែរ។ អ៊ីចឹងកុំឱ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នាថា ឈុំ ចាន់ដារ៉ា មានភាពទាក់ទាញជាមួយម៉ូតសក់ខ្លីនេះដល់កម្រិតណា៕