Review៖ “The Show” គឺជាកម្មវិធីដែលទស្សនិកជនមួយចំនួន បានដឹងហើយថា គឺជាកម្មវិធីមួយដែលតែងតែអញ្ជើញតារាកិត្តិយសល្បីៗជាច្រើនមកចូលរួមចែករំលែកជីវិតទាំងក្នុងសិល្បៈ ទាំងជីវិតឯកជន សម្រាប់ទស្សនិកជនបានទស្សនា។
កម្មវិធី ក៏បានអញ្ជើញតារាកិត្តិយស៣រូប ដែលសុទ្ធសឹងតែជាតារាដែលមានឈ្មោះបោះសំឡេង គឺកញ្ញា លី អ៊ីវ៉ាធីណា លោក អាន គុណកូឡា និងកញ្ញា សុភ័ក្ត្រ កុសុម៉ា មកចូលរួមចែករំលែកពីសមិទ្ធផល ក៏ដូចជាភាពជោគជ័យ ដែលទទួលបានពីការប្រលូកសិល្បៈរយៈពេលយូរឆ្នាំមកនេះផងដែរ។
តារាកិត្តិយសទាំង៣រូបនេះ បានប្រាប់ឱ្យដឹងថា ពេលទើបចូលសិល្បៈដំបូងពួកគាត់សុទ្ធសឹងតែមានម្តាយដើរតាមដើម្បីជួយជ្រោមជ្រែង និងជួយពិនិត្យការរៀបចំខ្លួន ក៏ដូចជាចន្លោះខ្វះខាតផ្សេងៗទៀតដើម្បីឱ្យការងារប្រកបដោយរលូន។
ទោះជាយ៉ាងណា មកទល់ពេលនេះ ក៏មានអ្នកនៅបន្តប្រលូកក្នុងសិល្បៈយ៉ាងពេញទំហឹង និងមានខ្លះទៀត ក៏បានបើកអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ការចែករំលែកបទពិសោធជីវិត ការបកស្រាយបទចម្រៀងចាស់ៗរួមគ្នា ជាមួយភាពកំប្លុកកំប្លែងរបស់ពិធីការិនី និងតារាកិត្តិយសទាំង៣ បានញ៉ាំងកម្មវិធីឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ជាខ្លាំង។
ចង់ដឹងថា តារាកិត្តិយសទាំង៣ បានចែករំលែកអ្វីខ្លះដល់ទស្សនិកជនបានដឹង តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)