×

ណែនាំ​ទីតាំង​បោះតង់​មើល​កាំជ្រួច​មួយកន្លែង នៅថ្ងៃឆ្លងឆ្នាំសាកល​នៅ​ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឆ្លងឆ្នាំឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋមានគោលដៅត្រូវទៅហើយ ឬនៅ? បើមិនទាន់មានទេ បងប្អូនប្រជាពលរដ្ឋ អាចទៅបោះជំរំ បោះតង់ រាប់ថយក្រោយ (COUNDOWN ខោនដោន) នៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះ។

ក្នុងឱកាសនោះ បងប្អូនអាចចូលរួមកម្មវិធីកម្សាន្តសប្បាយផ្សេងៗទៀតជាច្រើនដូចជា៖ កម្មវិធីបង្ហោះគោម បាញ់កាំជ្រួច ដុតភ្លើងគុប តន្ត្រីកំដរកម្សាន្តទល់ភ្លឺ និងមានទទួលរៀបចំម្ហូបអាហារគ្រប់មុខ។

ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិដំណាក់អំពិល ឃុំក្រាំងស្គារ ស្រុក ទឹកផុស មានចម្ងាយប្រមាណ ៦១គ.មពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរ អាចទៅទស្សនាលំហែកាយ និងងូតទឹកលេងកម្សាន្តជាមួយទឹកធ្លាក់ដ៏សែនត្រជាក់លាង ជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយឱ្យទៅតាមទឹក និងនាំមកវិញនូវសេរី សួស្តី។ ក្រៅពីនោះ ភ្ញៀវទេសចរអាចកម្សាន្តនៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង និងមានដើមឈើតូចធ្វើឱ្យភ្ញៀវ ទេសចរ មកកម្សាន្តម្តងហើយម្តងទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង