×

ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន៥ ដែល​អ្នកទៅកម្សាន្ត​នៅ​ខេត្តសៀមរាប​នា​ឱកាស​ឆ្លងឆ្នាំសាកល មិន​គួររំលង

សៀមរាប៖ ក្រោយពីប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ កាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយកខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ដែលមានកម្មវិធីតាមទីតាំងដូចខាងក្រោម៖

-ក្រុងសៀមរាប នៅខាងមុខបរិវេណសួនច្បារព្រះរាជដំណាក់
-ស្រុកស្វាយលើ នៅជើងភ្នំគូលេន (ផ្លូវឡើងភ្នំថ្មី) ភូមិបិទផ្កា ឃុំស្វាយលើ
-ស្រុកស្រីស្នំ នៅរមណីដ្ឋានស្រីស្នំភូមិខ្ញុំ ភូមិត្រាំកង់ ឃុំស្លែងស្ពាន
-ស្រុកបន្ទាយស្រី មាន ០៥ទីតាំង ទីតាំងទី១-តាំងពិព័រណ៍អាហារជនបទ នៅភូមិព្រះដាក់, ទី២-អាហារ Buffet និងបោះតង់ នៅភូមិលំហែសរសី, ទី៣-បោះតង់ និងតន្ត្រីស្គរដៃ នៅសួនក្រអូមឃុនរាម, ទី៤-បោះតង់ និងតន្ត្រីស្គរដៃ នៅបន្ទាយស្រីទេវី និងទី៥- ពិព័រណ៍ និង Concert ដីឡូត៍ ឡេង ណាវ៉ាត់ត្រា នៅភូមិតាកុះ ឃុំខ្នារសណ្ដាយ
-ស្រុកវ៉ារិន នៅសហគមន៍ព្រៃឈើចង្ក្រានរយ

ការរៀបចំព្រឹត្តិការណ៍ខាងលើនេះ ក៏មានកម្មវិធីកម្សាន្តជាច្រើនដូចខាងក្រោម៖

១-ការប្រឡងចម្រៀង រាំលែងកម្សាន្ត និងរាំវង់ស្គរដៃ
២-ទស្សនាការសម្ដែងសិល្បៈ និងរបាំប្រជាប្រិយ
៣-ទស្សនាស្ដង់លក់ទំនិញ និងម្ហូបអាហារ
៤-ទស្សនាការបាញ់កាំជ្រួចអបអរសាទការឆ្លងឆ្នាំសកលនៅយប់ថ្ងៃទី៣១ ធ្នូ
៥-ជិះគោយន្តសហគមន៍ ឆ្ពោះទៅលេងព្រៃសហគមន៍ និងឡើងភ្នំគយគន់ថ្ងៃអស្ដង្គត ។ល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង