×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ភ្នំជីតាពេជ្រ រង់ចាំ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត នៅឱកាស​ឆ្លងឆ្នាំ​សាកល

តាកែវ៖ ភ្នំជីតាពេជ្រ ជាទីតាំងបុរាណ និងជាដែនដីសុវណ្ណភូមិ ក៏ជាដែនដីនគរភ្នំ (ហ៊្វូណន) ម្យ៉ាងជាទីកន្លែងសក្ការៈដ៏ស័ក្តិសិទ្ធិសម្រាប់បន់ស្រន់សុំទឹកភ្លៀង តាំងពីដើមរៀងមក។

ភ្នំនេះមានកាំជណ្តើរបេតុងឡើងលើកំពូលភ្នំប្រវែង ១៧០ ម៉ែត្រ ស្មើនឹង ២៤៣ កាំ ព្រមទាំងមានសង់ព្រះពុទ្ធបដិមា មួយអង្គយ៉ាងធំ នៅលើកំពូលភ្នំ កម្ពស់ ១៣,៥ម៉ែត្រ ធ្វើអំពីថ្មភក់ ដោយអមជាមួយនឹងដងភ្នំតូចធំផ្សេងទៀត ដែលនៅព័ទ្ធជុំវិញនោះពោរពេញទៅដោយបរិយាកាសបរិសុទ្ធ។

ភ្ញៀវទេសចរ អាចទស្សនានូវទេសភាពធម្មជាតិដ៏ល្អប្រណីតនៃស្រុកគិរីវង់ទាំងមូលផងដែរ។ ភ្នំជីតាពេជ្រស្ថិតក្នុងភូមិវត្តភ្នំ ឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ។ ភ្នំជីតាពេជ្រ មានចម្ងាយប្រហែលជា ៥៣គីឡូម៉ែត្រពីទីរួមខេត្តតាកែវ ដោយធ្វើរដំណើរតាមរយៈបណ្តោយផ្លូវជាតិលេខ២ បានចម្ងាយប្រមាណជា ៣១គីឡូម៉ែត្រ បត់ស្តាំចូលតាមផ្លូវលំរហូតបានរយៈចម្ងាយ ៨គីឡូម៉ែត្រ បន្ទាប់មកបន្តដំណើរបាន ១៣គីឡូម៉ែត្រ នឹងទៅដល់វិទ្យាល័យសុខអានភ្នំ មានផ្លូវបត់ចូលខាងឆ្វេងដៃដែលជាច្រកចូលទៅភ្នំជីតាពេជ្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង