ភ្នំពេញ៖ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួមដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដែលមានមុខសញ្ញាប្រើប្រាស់។
លេខកូដទូរគមនាគមន៍ជាតិ មានដូចខាងក្រោម៖
*1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ
*1201# ពិនិត្យសមតុល្យទឹកប្រាក់
*1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់
*1203*PIN# បញ្ចូលទឹកប្រាក់
1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន៕