×

កូនអាយុ​មិនទាន់​១០ឆ្នាំផង ត្រូវ​ឪពុក​បង្ខំឱ្យ​សិក្សា​កម្រិត​មហាវិទ្យាល័យ

ចិន៖ ស្ត្រីជនជាតិចិនម្នាក់បានស្វែងរកការសង្គ្រោះដើម្បីប្រឆាំងជាមួយប្តីរបស់គាត់មានត្រកូល Mao ដែលបានបង្ខំឱ្យកូនប្រុសស្រីម្នាក់អាយុទើប ៥ឆ្នាំ និងម្នាក់ទៀតអាយុទើប៧ឆ្នាំឱ្យពួកគេរៀនមេរៀនថ្នាក់អនុវិទ្យាល័យ និងសកលវិទ្យាល័យ។

លោក Mao គឺជានិស្សិតបញ្ចប់ថ្នាក់សិក្សាបណ្ឌិតជាន់ខ្ពស់ បានប្រើប្រាស់ហិង្សា និងពាក្យសំដីធ្ងន់ៗបង្ខំឱ្យកូនប្រុសស្រីរបស់លោករៀនមេរៀនហួសកម្រិតដែលវាជាសកម្មភាពមួយកំពុងដាក់សម្ពាធដល់ក្មេងទាំង២នេះជាខ្លាំង។

ដោយសារនេះជាបញ្ហាឯកជនក្នុងគ្រួសារ ដូចនេះលោកគ្រូអ្នកគ្រូនៅសាលាមិនមានសិទ្ធនឹងលូកដៃឡើយ។ ក្រៅពីបង្ខំកូនឱ្យរៀនហួសសមត្ថភាពហើយនោះ លោកថែមទាំងចាំបង្រៀនក្មេងទាំង២នេះដល់មេឃងងឹតរៀងរាល់ថ្ងៃមិនមានពេលសម្រាក។

អ្នកស្រី Zheng ជាម្តាយមិនអាចទ្រាំមើលប្តីធ្វើបាបកូនតូចទាំង២នេះបន្តទៀតឡើយ ដូចនេះគាត់បានដាក់ពាក្យប្តឹងរកជំនួយដើម្បីឃាត់ខ្លួនលោក Mao ដោយខាងប៉ូលិសបានអញ្ជើញលោកឱ្យចូលខ្លួនដើម្បីធ្វើការសម្របសម្រួល ប៉ុន្តែលោកមិនរវីរវល់ឡើយ។

តុលាការបានផ្តល់មតិថា វិធីសាស្រ្តហួសសម័យចំពោះការអប់រំនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់កុមារ។ ទោះជាយ៉ាងណាក៏ដោយ ទង្វើរបស់គាត់មិនបានជួយដល់ការអភិវឌ្ឍផ្លូវចិត្ត និងបញ្ញារបស់អនិតិជននោះទេ។

បើទោះជាបញ្ហានេះមិនមានបង្ករស្នាមរបួសអ្វីធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែទង្វើទាំងប៉ុន្មាននេះចាត់ទុកជាការរំលោភបំពានផ្លូវចិត្តអនិតិជនដែលអាចជាប់ចោទពីបទ អំពើហិង្សាក្នុងគ្រួសារ

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika