ភ្នំពេញ៖ កម្ពុជា បានបន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦នាក់ បន្ថែមទៀត (៤ករណីនាំចូល និងជាប្រភេទអូមីក្រុង) ២ករណីឆ្លងក្នុងសហគមន៍ និងជាសះស្បើយចំនួន ១០នាក់ និងមិនមានអ្នកស្លាប់ទេ សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២០,៤៩៣នាក់ អ្នកជាសះស្បើយសរុបចំនួន ១១៦,៩១៧នាក់ ស្លាប់សរុបចំនួន ៣,០១២នាក់៕