×

រឿងដែល​អ្នក​អាចធ្វើ​នៅថ្ងៃឆ្លងឆ្នាំសាកល​នេះ បើមិនមាន​អ្នកបបួល​ទៅលេង​នៅ​តាម​បណ្ដាខេត្ត

ភ្នំពេញ៖ គ្រប់ៗគ្នា មិនមែនសុទ្ធតែមានគម្រោងដើរលេងកម្សាន្តទៅតាមបណ្ដាខេត្ត ក្នុងឱកាសឆ្លងឆ្នាំសាកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ នោះទេ ដូច្នេះហើយ Plus KH សូមណែនាំរឿងមួយចំនួន ដែលលោកអ្នកគួរធ្វើ បើមិនទៅណាទេនោះ។

១- ឆ្លងឆ្នាំសាកល នៅមាត់ទន្លេ មុខព្រះបរមរាជវាំង និងម្ដុំកោះពេជ្រ៖

ជាការពិត ជារៀងរាល់ឆ្នាំ នៅមាត់ទន្លេមុខព្រះបរមរាជវាំង និងមជ្ឈមណ្ឌលកោះពេជ្រ តែងតែទទួលបងប្អូនប្រជាពលរដ្ឋទៅលេងកម្សាន្ត នៅរាត្រីនៃរាប់ថយក្រោយ ដែលមានការបាញ់កាំជ្រួចអបអរសាទរផងដែរ។ មិត្តៗយុវវ័យ និងបងប្អូនពូមីង ភាគច្រើនបានទៅអង្គុយទទួលទានអាហារ និងភេសជ្ជៈ ដើម្បីរង់ចាំរហូតដល់ម៉ោង០០:០០។

២-នៅផ្ទះជួបជុំគ្រួសារ ញ៉ាំអារហារ៖
បើសិនជាលោកអ្នកមិនចង់ទៅមាត់ទន្លេ ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ទេនោះ លោកអ្នកក៏អាចធ្វើពិធីជួបជុំបងប្អូនសាច់ញាតិ ដើម្បីស្រស់ស្រូបអាហារពេលល្ងាច ឬបន្តរហូតដល់យប់អាធ្រាត្រតែម្ដង។

៣- សម្រាប់អ្នកមិនមានការជួបជុំគ្រួសារ ឬកម្សាន្តនៅតាមរមណីយដ្ឋាននានា អាចទស្សនាកម្មវិធី Tiger New Year’s Eve របស់ក្រុមហ៊ុន Tiger ដែលនឹងមានផ្សាយផ្ទាល់នៅថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ចាប់ពីម៉ោង ៩យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និង ផេកផ្លូវការរបស់ Tiger ។លោកអ្នកក៏នឹងបានជួបជាមួយកំពូលតារាចម្រៀងល្បីៗក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា លោក Zono និងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀត លើសពីនេះក៏មានការចូលរួមពីកំពូលឌីជេ និងក្រុមរាំ Breakdance ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង