ម៉ាឡេស៊ី៖ ដោយសារតែស្រេកឃ្លានប៊ឺហ្គឺខ្លាំងពេក បុរសវ័យ ២៩ឆ្នាំម្នាក់ឈ្មោះ Adib បានគំរាមឪពុករបស់លោកនឹងដុតផ្ទះចោលប្រសិនជានៅពេលត្រលប់ពីទិញម្ហូបវិញមិនឃើញមានប៊ឺហ្គឹរបស់ខ្លួនមកជាមួយទេនោះ។ យោងតាមសារព័ត៌មាន BERNAMA បានឱ្យដឹងថា ឪពុករបស់ Adib បានប្តឹងប៉ូលិស និងចុះអន្តរាគមន៍ឃាត់ខ្លួន Adib នៅថ្ងៃទី២៨ ខែធ្នូ។
ករណីនេះសូម្បីតែមេធាវីក៏មិនព្រមការពារក្តីឱ្យបុរសរូបនេះឡើយ ដោយពួកគេបាននិយាយថា Adib គួរទទួលបានមេរៀន ក្នុងករណីនេះរូបគេបានគំរាមឪពុកបង្កើតដែលជាក់ស្តែងលោកគួរយកចិត្តទុកដាក់ និងគោរពឪពុករបស់ខ្លួន មិនមែនគំរាមកំហែងគាត់បែបនេះឡើយ។
គួរបញ្ជាក់ដែរថា បន្ទាប់ពីជំនុំជំរះក្តីរួចមក Adib ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥ខែយោងតាមមាត្រា ៥០៦ នៃក្រមព្រហ្មទណ្ឌ៕