×

កំពូល​តារា​ចម្រៀង​រូបណាខ្លះ រវល់​នៅថ្ងៃឆ្លងឆ្នាំ​សាកល ២០២១​ឈានចូល​២០២២នេះ?

ភ្នំពេញ៖ បុណ្យឆ្លងឆ្នាំសាកល ជាពេលវេលាដ៏មហាញឹករបស់សិល្បករ សិល្បការិនី ដើម្បីចូលមកកំដអារម្មណ៍របស់ទស្សនិកជន ដែលមិនមានគម្រោងទៅកម្សាន្តនៅតាមបណ្ដាខេត្តនានា។

ជាក់ស្ដែងសិល្បករ សិល្បការិនីមួយចំនួន នឹងចូលខ្លួនមកអង្រួនឆាកតន្ត្រី កម្មវិធី Tiger New Year’s Eve ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង ផេកផ្លូវការរបស់ Tiger នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។ ជួបជាមួយនឹងកំពូលតារាចម្រៀង និងបុគ្គលល្បីៗនានាដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និងលោក ហ្សូណូ ជាដើម។ លើសពីនេះ ក៏មានការចូលរួមពីកំពូលឌីជេ និងក្រុមរាំ Breakdance ផងដែរ ។

ក្រុមហ៊ុន Tiger Beer បានត្រៀមខ្លួនរួចជាស្រេចក្នុងការអបអរឆ្នាំថ្មីជាមួយប្រជាជនកម្ពុជា និងធ្វើឱ្យ ២០២២ ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់គ្រប់គ្នាដោយការបើកជាមួយព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើក និងកាន់តែធំជាងមុនដែលនឹងប្រព្រឹត្តទៅនារាត្រីឆ្លងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង