×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ទឹកជំនន់​វាយប្រហារ​រដ្ឋ​ចំនួន៧ ក្នុង​ប្រទេស​ម៉ាឡេស៊ី ខណៈ​មនុស្ស​រាប់ពាន់​នាក់ទៀត ត្រូវបាន​ជម្លៀស​ចេញ

កូឡាឡាំពួរ៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិម៉ាឡេស៊ី បាននិយាយថា រដ្ឋចំនួនប្រាំពីរក្នុងប្រទេសម៉ាឡេស៊ី បានរងគ្រោះដោយទឹកជំនន់ កាលពីថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញ ដោយធ្វើឱ្យចំនួនសរុបដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះឡើងដល់ជាង ១២៥.០០០នាក់។

ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋ Kelantan, Terengganu, Pahang, Johor, Malacca, Negeri Sembilan និង រដ្ឋ Sabah រងផលប៉ះពាល់ដោយទឹកជំនន់ ហើយមនុស្ស ៨.៧២៧ នាក់កំពុងទទួលជម្រកនៅមជ្ឈមណ្ឌលសង្គ្រោះចំនួន ១២៨ ។

មនុស្សសរុបចំនួន ១២៥.៤៩០ នាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ទូទាំងប្រទេស ដែលក្នុងនោះមានអ្នកជម្លៀសចំនួន ១១៧.៧០០នាក់បានត្រឡប់ទៅផ្ទះរបស់ពួកគេវិញវិញ។

សូមម្រាបថា ទឹកជំនន់គឺជារឿងធម្មតា នៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសម៉ាឡេស៊ី ក្នុងរដូវខ្យល់មូសុងប្រចាំឆ្នាំរវាងខែតុលាដល់ខែមីនា ប៉ុន្តែភ្លៀងធ្លាក់ខ្លាំង មិនធម្មតាដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែធ្នូ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅ និងសេវាសង្គ្រោះបន្ទាន់មានភាពមមាញឹក។ មនុស្ស ៥០ នាក់បានស្លាប់នៅក្នុងទឹកជំនន់ ហើយ ២នាក់ទៀតនៅតែបាត់ខ្លួន

នាយកដ្ឋានធារាសាស្ត្រ និងប្រព័ន្ធលូ បានចេញការព្រមានអំពីជំនោរខ្ពស់នៅចន្លោះថ្ងៃទី ២-៥ ខែមករា និងបានព្រមានប្រជាជននៅឆ្នេរសមុទ្រភាគខាងលិចក្នុងឧបទ្វីបម៉ាឡេស៊ី ឱ្យមានការប្រុងប្រយ័ត្ន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង