×
ព័ត៌មានថ្មី
  1. ភ័យមិនស្ទើរ! ភ្ញាក់ផ្អើល​នៅពេលឃើញ​គ្រាប់​មិនទាន់ផ្ទុះ ត្រូវបាន​ច្រកស្បោង​ព្យួរលើដើមឈើ​ដោយ​ប្រជាពលរដ្ឋ
  2. កម្ពុជា បន្តរកឃើញ​អ្នកឆ្លង​កូវីដ១៩​ថ្មី​ចំនួន ៤២នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់ ខណៈ​ជាសះស្បើយ ១៨នាក់ និង​មិនមាន​ករណីស្លា ប់ថ្មីនោះទេ
  3. ការផ្ទុះ​ដ៏សាហាវ​មួយ ផ្ដាច់​ជីវិត​មនុស្ស​១៧នាក់ និង​៥៩នាក់ទៀត​រងរបួស នៅភាគខាងលិច​ប្រទេសហ្គាណា (មានវីដេអូ)
  4. នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា បង្ហាញ​ករណី​ឆបោក​នៅ​សិង្ហបុរី ដែលប៉ះពាល់​អតិថិជន​ជិត៥០០នាក់ និង​បាត់បង់​ជាង​៦លានដុល្លារ
  5. ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេសថៃ ជូនដំណឹង​ពី​អាហារូបករណ៍​សិក្សា​នៅ​មហាវិទ្យាល័យ​ជូឡាឡុងកន

ចោរលួច​គាស់យក ទ្វារដែក តុ កៅអី តាម​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវបាន​ឃាត់ខ្លួន​ហើយ

បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ នគរបាល
បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ តឿ ខ្លឹង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីលួចទ្វារដែក តុ កៅអី និងម៉ូតូ។

សមត្ថកិច្ច បានទទួលពាក្យបណ្តឹងជនរងគ្រោះម្នាក់ឈ្មោះ លឹម ដេត ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅ ភូមិគោគពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមួយកើតឡើងត្រង់ចំណុចក្រុមទី០៩ ភូមិគោគពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានលួចដោះទ្វារដែក អស់ចំនួន ០២វង់ ។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទ្វារដែកជនរងគ្រោះពិតប្រាកដមែន។
វត្ថុតាងដកហូតរួមមាន៖ រទេះចំនួន ០១, ទ្វារដែកចំនួន ០២វង់, តុដែក ០២, កៅអីជ័រចំនួន ០៥, ម៉ូតូវីវ៉ាចំនួន ០១គ្រឿង ពណ៏ខ្មៅ ស៊េរីឆ្នាំ១៩៩៧។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង