កម្សាន្ត៖ អ្នកណាមិនសម្ពាធបើមានប្រពន្ធកំពូលមហាប្រចណ្ឌ ហើយថែមទាំងមានម្តាយក្មេកចាំអុចអាល និងកូនស្រីចាំឃ្លាំមើលគ្រប់ជំហានខ្លាចមានស្រីបែបនេះ? ជាលើកទីមួយហើយសម្រាប់ឆ្នាំ២០២២ ដែលលោកតា វិចទ័រ ធ្លាប់តែដឹកនាំការសម្តែង ប៉ុន្តែពេលនេះបែរជាចូលខ្លួនមកសម្តែងដោយផ្ទាល់ក្នុងរឿង “រឿងខ្ញុំអ៊ីចឹង” ដែលលោកនឹងសម្តែងជាតួអង្គមេគ្រួសារម្នាក់ត្រូវរងសម្ពាធពីសមាជិកក្នុងផ្ទះគ្រប់គ្នាព្រោះខ្លាចលោក មានស្រីនាំឱ្យបែកបាក់គ្រួសារ។
ដោយសារមានលេខាជាស្រីក្មេងរូបស្រស់ចាំជួយសម្រួលការងារក្រុមហ៊ុនប្រចាំថ្ងៃ ធ្វើឱ្យប្រពន្ធរបស់លោកតា វិចទ័រ នៅមិនសុខបក់មិនល្ហើយ ក៏ចាត់ឱ្យកូនស្រីចាំតាមដានគ្រប់ជំហានដើម្បីធ្វើជាភ្នែកជាច្រមុះ។ ចាំមើលៗថាលោកតា វិចទ័រ នឹងគ្រប់គ្រងស្ថានភាពនេះដោយវិធីសាស្ត្របែបនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នារៀងរាល់ថ្ងៃចន្ទ វេលាម៉ោង៨យប់ នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕