×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Barcelona ចង់យក Dembele សម្រាប់​ប្ដូរយក Anthony Martial ក្នុង​ខែមករា

ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា នឹងផ្ដល់ជូនកីឡាករ Ousmane Dembele សម្រាប់ការដោះដូរជាមួយកីឡាករ Anthony Martial ពីក្លិប Manchester United នៅទីផ្សារដោះដូរកីឡាករ ក្នុងខែមករា ឆ្នាំ២០២២នេះ។

សេចក្ដីរាយការណ៍ពី The Sun ដែលដកស្រង់ពីប្រភពពីតំបន់កាតាឡាន់ អះអាងថា គ្រូបង្វឹកលោក Xavi កំពុងដុតដៃដុតជើងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ បន្ទាប់ពីការចូលនិវត្តន៍របស់ខ្សែប្រយុទ្ធ Sergio Aguero ។

Martial បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនចង់ចាកចេញពីកីឡដ្ឋាន Old Trafford ក្នុងខែមករានេះ បន្ទាប់ពីទទួលការចំណាប់អារម្មណ៍ពីក្លិប Sevilla ។ ប៉ុន្តែឥឡូវនេះ Barcelona បានបង្ហាញការចាប់អារម្មណ៍ដេញថ្លៃ រួមទាំងកិច្ចសន្យាដែលមានភ្ជាប់ជាមួយ Dembele ។ ខ្សែបម្រើស្លាបនេះ គ្រោងនឹងផុតកុងត្រា នៅរដូវក្តៅ បន្ទាប់ពីបដិសេធលើកិច្ចព្រមព្រៀងថ្មីជាមួយក្រុមអ្នកមានបុណ្យ។

Man United ធ្លាប់បានទាក់ទងជាមួយ Dembele ជាយូរណាស់មកហើយ ហើយការផ្លាស់ប្តូរជាមួយនឹង Martial អាចនឹងទៅរួចផងដែរ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង