×

ស្ត្រីខ្មែរម្នាក់ ត្រូវបាន​សមត្ថកិច្ចថៃ​ចាប់ខ្លួន​ក្នុងផ្សាររុងក្លឿ ពី​បទលួចលក់​ស្បែកជើង​ល្មើស​កម្មសិទ្ធិ​បញ្ញា

បន្ទាយមានជ័យ៖ សមត្ថកិច្ចផ្នែកស៊ើបសួរ និងប៉ូលីសខេត្តស្រះកែវ ប្រទេសថៃ បានចាប់ឃុំខ្លួនស្ត្រីខ្មែរម្នាក់ឈ្មោះនាង ធៀម ស៊ីម៉ា អាយុ៣២ឆ្នាំ នៅក្នុងផ្សារទេសបាល៣ អគារហ្វា បន្ទប់V113 ឃុំ/ស្រុកអារញ្ញ ខេត្តស្រះកែវ ព្រមទាំងរកឃើញវត្ថុតាងទំនិញល្មើសកម្មសិទ្ធិបញ្ញា មានស្បែកជើងយីហោណៃគី (NIKE) ចំនួន ៦០គូ ស្បែកជើងយីហោ VANS ចំនួន ១០៣គូ ស្បែកជើងយីហោ ខនវេរិស ចំនួន ៥២គូ និងស្បែកជើងយីហោ អាឌីដាស ចំនួន ១១៣គូ សរុបទាំងអស់ចំនួន ៣២៨គូ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកម្ពុជានៅតាមបន្ទាត់ព្រំដែន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចស៊ើបការណ៍សម្ងាត់របស់ថៃ បានឱ្យដឹងថា មានការលបលួចចែកចាយទំនិញល្មើសកម្មសិទ្ធិបញ្ញានៅក្នុងផ្សាររុងក្លឿ ដោយជនល្មើសបញ្ជូនលក់ទៅឱ្យម៉ូយតាមប្រៃសណីយ៍ ទើបនាំកម្លាំងទៅឃាត់ខ្លួនបាននៅក្នុងតូបលក់ ព្រមទាំងរកឃើញភស្តុតាងជាច្រើន ទាក់ទងលក់-ទិញតាមអនឡាញ និងបានរកឃើញវត្ថុតាង ទើបសមត្ថកិច្ចធ្វើការឃុំខ្លួន និងចោទប្រកាន់ពីបទ រក្សាទុក និងចែកចាយទំនិញល្មើសកម្មសិទ្ធិបញ្ញា មុននឹងនាំខ្លួន បញ្ជូនទៅឱ្យជំនាញខ្លងលឹក ខេត្តស្រះកែវ ដើម្បីចាត់ការតាមច្បាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង