×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែប្រយុទ្ធ Lionel Messi ធ្វើ​តេស្តវិជ្ជមាន​ជំងឺ​កូវីដ១៩

ខ្សែប្រយុទ្ធ Lionel Messi របស់ PSG ត្រូវបានប្រកាសថា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
កីឡាករអាហ្សង់ទីនគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៤នាក់របស់ក្រុមចាយលុយធំបារាំង ដែលបានតេស្ដវិជ្ជមានជំងឺនេះ។

ជាក់ស្តែង Messi រួមទាំងមិត្តរួមក្រុម៣នាក់ទៀតដូចជា Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដ១៩ មួយថ្ងៃ មុនពេល PSG ត្រៀមលេងជាមួយ ក្រុមមកពីលីគទី៤ Vannes ក្នុងពានរង្វាន់ France Cup។

គ្រូបង្គោល PSG លោក Mauricio Pochettino បាននិយាយថា Messi ពេលនេះកំពុងនៅប្រទេសអាហ្សង់ទីន ដែលជាកន្លែងគេចំណាយពេលសម្រាក និងមិនអាចធ្វើដំណើរបានឡើយរហូតដល់តេស្ដអវិជ្ជមាន។

ដោយឡែក លោក Pochettino មិនអាចបញ្ជាក់ថា តើពេលណា Messi អាចត្រឡប់មកវិញបាននោះទេ។

សម្រាប់ដើមឆ្នាំ២០២២ ប្រកួតក្នុងលីគដំបូងរបស់ PSG ត្រូវលេងជាមួយនឹង Lyon នៅថ្ងៃទី៩ ខែ មករា។ ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានក្នុងប្រកួតនេះ ដោយសារតែកំពុងព្យាបាលរបួសកជើងនៅប្រទេសប្រេស៊ីល។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង