×

ស្លា ប់ ៥នាក់ និង​បាត់ខ្លួន ៩នាក់ ក្នុង​ការបាក់ដី​នៅ​ភាគខាងត្បូង​ប្រទេស ចិន

ចិន៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃអង្គារ ទី៤ ខែមករា ឆ្នាំ២០២២ ថា មនុស្សចំនួន ៥នាក់បានស្លាប់ និង ៩នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដី បានវាយប្រហារការដ្ឋានសំណង់ នៅទីក្រុង ពីចេ (Bijie) ភាគនិរតីនៃខេត្ត Guizhou ប្រទេសចិន កាលពីថ្ងៃចន្ទ។

យោងតាមរដ្ឋបាលក្រុង Bijie បានឱ្យដឹងថា ការបាក់ដីបានកើតឡើងនៅម៉ោងប្រហែល ៧ យប់ថ្ងៃចន្ទ។ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ មនុស្សចំនួន ៨នាក់ ត្រូវបានរកឃើញ។ ក្នុងនោះ ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ដើម្បីព្យាបាល ខណៈ ៥ នាក់ផ្សេងទៀត ត្រូវបានគេបញ្ជាក់ថាបានស្លាប់។

បុគ្គលិកជាង ៧២០នាក់ មកពីសេវាសង្គ្រោះបន្ទាន់ អគ្គីភ័យ និងសន្តិសុខសាធារណៈ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីស្វែងរកអ្នកបាត់ខ្លួន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង