×

កម្ពុជា បន្ត​រកឃើញ​ករណី​នាំចូល​កូវីដ១៩​ប្រភេទ​អូមីក្រុង ចំនួន ១០នាក់​បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១០នាក់ ក្នុងនោះ មានវីរុសអូមីក្រុងទាំង ១១នាក់ ជាករណីនាំចូលពីបរទេស ដែលលទ្ធផលដោយម៉ាស៊ីន PCR រកឃើញ ខណៈអ្នកជំងឺចំនួន ១១នាក់ បានជាសះស្បើយ និងស្លាប់ ១នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៥២៦ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៩៦៣ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង