×

Mohamed Salah នឹង​អវត្តមាន​ក្នុង​ការប្រកួត​បន្ទាប់​របស់ Liverpool ដោយសារ​រវល់​នៅ​ព្រឹត្តិការណ៍ African Cup of Nations

កីឡាករ Mohamed Salah របស់ក្លិបហង្សក្រហម Liverpool បានឡើងយន្តហោះដើម្បីទៅពាក់ស្លាកប្រធានក្រុមជម្រើសជាតិអេហ្ស៊ីប ក្នុងព្រឹត្តិការណ៍ African Cup of Nations (AFCON) ដែលចាប់ផ្ដើមនៅខែមករានេះ។

ខ្សែបម្រើស្លាបរបស់ហង្ស ក្រហម នឹងមិនអាចបង្ហាញខ្លួនសម្រាប់ Liverpool នៅប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីពេលស៊ុតបញ្ចូលទីទល់នឹង Chelsea កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។

Salah ស៊ុតបញ្ចូលទី ១៦គ្រាប់ និង Assist ៩ដង ក្នុងការបង្ហាញខ្លួន ២០ប្រកួតនៅក្របខណ្ឌ Premier League នារដូវកាលនេះ ជាមួយក្រុមដែលមានមូលដ្ឋាននៅកីឡដ្ឋាន Anfield ។

កីឡាករវ័យ២៩ឆ្នាំ បានចែករំលែករូបថតនៅលើ Twitter ក្នុងពេលធ្វើដំណើរទៅជាមួយខ្សែប្រយុទ្ធ Mahmoud Trezeguet របស់ក្រុម Aston Villa ។

សូមជម្រាបថា ក្រុមអេហ្ស៊ីប នឹងចាប់ផ្តើមយុទ្ធនាការ AFCON របស់ពួកគេ នៅថ្ងៃទី១១ ខែមករា នៅពេលដែលពួកគេប៉ះក្រុម នីហ្សេរីយ៉ា បន្ទាប់មកពួកគេនឹងប៉ះក្រុមហ្គីណេ-ប៊ីសសូ មុនពេលបញ្ចប់ការប្រកួតក្នុងពូលជាមួយនឹងការប្រកួតទល់នឹងក្រុមស៊ូដង់។

ក្រុមរបស់ Salah ដែលរាប់បញ្ចូលទាំង Mohamed Elneny របស់ក្រុម Arsenal ផងដែរ សង្ឃឹមថានឹងអាចឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ AFCON ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២។

សម្រាប់ប្រកួតបន្ទាប់ Liverpool ក៏នឹងមិនមានកីឡាករ Sadio Mane ដែលជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិសេណេហ្គាល់ និងកីឡាករ Naby Keita របស់ក្រុមហ្គីណេ។ ដូច្នេះ លោក Jurgen Klopp អ្នកចាត់ការ Liverpool នឹងពឹងផ្អែកលើ Diogo Jota និង Roberto Firmino ដើម្បីរកគ្រាប់បាល់សម្រាប់ការប្រកួតបន្ទាប់ រហូតដល់កីឡាកររបស់គាត់ទាំងប៉ុន្មានត្រឡប់មកពី AFCON វិញ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង