×

Christian Eriksen នឹង​ប្រកាស​ពី​អនាគត​របស់គេ ក្រោយក្លិប Inter និងសាមីខ្លួន​ព្រមព្រៀង​បញ្ចប់​កិច្ចសន្យា

ភ្នាក់ងាររបស់កីឡាករ Christian Eriksen បាននិយាយថា អតីតតារា Inter Milan នឹងនិយាយអំពីអនាគតរបស់គេ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយក្លិបនៅអុីតាលី។

Eriksen បានចាកចេញពី Inter ដោយការយល់ព្រមទាំងសងខាងក្នុងខែធ្នូ ឆ្នាំ២០២១។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានគាំងបេះដូងអំឡុងពេលប្រកួតបើកឆាកព្រឹត្តិការណ៍យូរ៉ូ រវាងក្រុមដាណឺម៉ាកជាមួយហ្វាំងឡង់ កាលពីខែមិថុនា ឆ្នាំ២០២១។

គេមិនត្រូវបានអនុញ្ញាតឱ្យលេងនៅក្របខណ្ឌអ៊ីតាលី Serie A បន្តទៀតទេ ដូច្នេះភាគីក្លិបយក្ស Serie A និងអតីតតារាឆ្នើមរបស់ Tottenham បានឈានដល់ការបញ្ចប់កិច្ចព្រមព្រៀង។

Eriksen បានហ្វឹកហាត់ជាមួយអតីតក្លិបរបស់គាត់ ពោលគឺ Odense ក្នុងប្រទេសដាណឺម៉ាក ប៉ុន្តែអនាគតរបស់គាត់ ក្នុងវិស័យបាល់ទាត់នៅតែមិនច្បាស់លាស់នៅឡើយ។ សេចក្ដីរាយការណ៍ឱ្យដឹងថា កីឡាករដាណឺម៉ាករូបនេះ អាចបន្តលេងនៅក្របខណ្ឌ Eredivisie របស់ហុល្លង់ ឬក្របខណ្ឌ Premier League របស់អង់គ្លេស។

Eriksen បានចូលរួមជាមួយ Inter Milan លើការផ្ទេរជាអចិន្ត្រៃយ៍ពីក្រុម Tottenham Hotspur កាលពីខែមករា ឆ្នាំ២០២០។ ចាប់ពីពេលនោះ គេបានស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៦០ ដងជាមួយ Inter និងបានឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាល ២០២០-២១ ដែលកាលណោះដឹកនាំដោយលោក Antonio Conte ដែលបច្ចុប្បន្នកំពុងដឹកនាំ Tottenham Hotspur ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង