×

ឆាកដំបូង​នៃឆ្នាំ២០២២ ទស្សនិកជន នឹង​បាន​ជួប​ជាមួយ​តារាសម្តែង​ជើងចាស់​រូបសង្ហា​លោក ទេព រិនដារ៉ូ ក្នុង​កម្មវិធី 3.2.1 Action

ភ្នំពេញ៖ កន្លងមកកម្មវិធីកម្សាន្ត 3.2.1 Action តែងលើកយកភាពយន្តចាស់ៗមកបង្ហាញជូនទស្សនិកជនទស្សនាដោយមានការលើកយកនូវឈុតខ្លីមួយមកសម្តែង លាយឡំនឹងកំប្លែងពីពិធីករ ពិធីការនីដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែជក់ចិត្តដិតអារម្មណ៍បានមួយកម្រិតទៀត។

កន្លងមកទស្សនិកជនធ្លាប់តែទស្សនាការសម្តែងពីពិធីករ និងពិធីការនីប្រចាំកម្មវិធី ប៉ុន្តែសម្រាប់ឆ្នាំ២០២២ នេះ កម្មវិធីបានអញ្ជើញតួអង្គផ្ទាល់ឱ្យចូលរួមក្នុងកម្មវិធីតែម្តង។

សប្តាហ៍នេះ លោកអ្នក នឹងបានជួបជាមួយតារាសម្តែងជើងចាស់រូបសង្ហាលោក ទេព រិនដារ៉ូ ដែលលោក នឹងចូលខ្លួនមកចែករំលែកបទពិសោធលើវិថីសិល្បៈ ក៏ដូចជាបង្កើតភាពសប្បាយរីករាយជាមួយពិធីករ ពិធីការនីរបស់កម្មវិធីផងដែរ។

ដូចនេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី 3.2.1 Action ទាំងអស់គ្នាដែលមានចាក់ផ្សាយថ្ងៃពុធ ស្អែកនេះវេលាម៉ោង៧យប់នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង