×

លើសពី​អាណិត! ដោយសារ​ជីវភាព​អតីត​តារាកំប្លែង តាចេក ខំដឹក​បន្លែផ្លែឈើ​ទៅ​លក់បែរ​ជួបគ្រោះថ្នាក់​ក្រឡាប់​រ៉ឺម៉ក​របួសថ្ងាស

គិរីរម្យ៖ យោងតាមគណនីបណ្តាញសង្គមរបស់តារាកំប្លែងនាយ ធុង បានចែករំលែកឱ្យដឹងថា តាចេក ដែលជាអតីតតារាកំប្លែងមួយរូប បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលដឹកបន្លែ ផ្លែឈើលក់ព្រឹកមិញនៅគិរីរម្យដោយបានក្រឡាប់រ៉ឺម៉កបណ្តាលឱ្យរបួសបែកថ្ងាសខាងស្តាំ។

អតីតតារាសម្តែងដែលមហាជនស្គាល់តាមរយៈឈ្មោះ តាចេក បានចាប់របរជាអ្នកលក់បន្លែ ផ្លែឈើតាមផ្លូវទៅតំបន់កម្សាន្តគិរីរម្យ ដើម្បីបានប្រាក់មកផ្គត់ផ្គង់ជីវភាព។

ទិដ្ឋភាពនេះ បានធ្វើឱ្យបងប្អូនខ្មែរមានក្តីអាណិអាសូរដល់រូបលោកជាខ្លាំងដោយអ្នកខ្លះបានជួយជាថវិកាមួយចំនួនសម្រាប់លោកព្យាបាលរបួស ក៏ដូចជាជីវភាពផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង