×

ប្រទេសថៃ បន្ត​ផ្អាក​ការធ្វើតេស្ត​រហ័ស​លើអ្នកដំណើរ​មកពី​បរទេស ខណៈ​វីរុស​អូមីក្រុង​វាយលុក​ដល់៥៤ខេត្ត

ថៃ៖ មន្ត្រីក្រសួងសុខាភិបាលថៃ បាននិយាយកាលពីថ្ងៃអង្គារ ថា ប្រទេសថៃនៅតែបន្តការផ្អាកគម្រោងតេស្តរហ័ស (Test & Go) សម្រាប់អ្នកធ្វើដំណើរ ដោយសារប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃករណីកូវីដ១៩ ប្រភេទអូមីក្រុង។

លោក Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានប្រឆាំងនឹងជំងឺឆ្លង បាននិយាយថា ប្រទេសថៃ នឹងតម្រូវឱ្យអ្នកដំណើរធ្វើចត្តាឡីស័កឡើងវិញ ដោយសារតែវីរុសអូមីក្រុង។ ចំពោះការផ្អាកគម្រោង Test & Go លោកមិន បានបញ្ជាក់ថា ម្រោងនេះនឹងត្រូវផ្អាករយៈពេលប៉ុន្មាននោះទេ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខាភិបាល លោក Anutin Charnvirakul បាននិយាយថា លោកនឹងស្នើឱ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ (CCSA) បន្តផ្អាករហូតដល់ចុងខែមករានេះ។

យោងតាមទិន្នន័យផ្លូវការ វីរុសអូមីក្រុង បានឆ្លងខ្លាំងរីករាលដាលយ៉ាងឆាប់រហ័ស ក្នុងប្រទេសថៃ ពី ២០៥ ករណី ត្រឹមថ្ងៃទី២៤ ខែធ្នូ ដល់ ២.០៦២ ករណីគិតត្រឹមថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២។ ខេត្តចំនួន ៥៤ ត្រូវបានរកឃើញករណីវីរុសអូមីក្រុងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង