បារាំង៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron មានវិធានការចំពោះប្រជាពលរដ្ឋបារាំង ដែលមិនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លោកបានប្រាប់កាសែតរបស់ប្រទេសបារាំងថា៖ “ខ្ញុំពិតជាចង់រំខានពួកគេ ហើយយើងនឹងបន្តធ្វើរឿងនេះរហូតដល់ទីបញ្ចប់”។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី បានកើតឡើងនៅពេលដែលសេចក្ដីព្រាងច្បាប់មួយ ត្រូវបានពន្យារពេល ដោយសមាជិកសភាគណបក្សប្រឆាំង។ សេចក្ដីព្រាងច្បាប់នេះ មានបំណងរារាំងអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មិនឱ្យធ្វើសកម្មភាពប្រចាំថ្ងៃ បន្ទាប់ពីពាក់កណ្ដាលអាធ្រាត្រ។
នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃអង្គារ លោក Macron បានមានប្រសាសន៍ថា លោកនឹងបង្ខំដោយកម្លាំងនោះទេ ប៉ុន្តែលោកនឹងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកដែលមិនចាក់វ៉ាក់សាំង មានភាពលំបាក។
លោកបានបន្តថា៖ “ខ្ញុំនឹងមិនបញ្ជូន [អ្នកដែលមិនបានទទួលថ្នាំបង្ការ] ទៅពន្ធនាគារទេ។” “ដូច្នេះយើងត្រូវប្រាប់ពួកគេថា ចាប់ពីថ្ងៃទី១៥ ខែមករា អ្នកនឹងមិនអាចទៅភោជនីយដ្ឋានបានទៀតទេ អ្នកនឹងមិនអាចទៅញ៉ាំកាហ្វេបានទេ អ្នកនឹងមិនអាចទៅរោងកុនបានទៀតទេ៕”