×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កុំចេះតែជាន់! កាមេរ៉ា​ចាប់ល្បឿន​ផ្លូវជាតិលេខ៣ ដឹង​ព័ត៌មាន​ទាំងអស់​របស់​រថយន្ត

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ប្រាកដជាចាប់អារម្មណ៍លើកាមេរ៉ាចាប់ល្បឿនដែលបានបំពាក់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ កាមេរ៉ាចាប់ល្បឿន ឆ្លាតវៃ ១០ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ ៣ ត្រូវបានដំឡើងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥គីឡូម៉ែត្រ។

ថ្មីៗនេះ ប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គម បានចាប់អារម្មណ៍រូបភាពដែលបង្ហាញពីកាមេរ៉ាចាប់ល្បឿនផ្លូវជាតិលេខ៣ ដែលបានបង្ហាញទិន្នន័យទាំងអស់របស់រថយន្ត ទាំងស្លាកលេខ ប្រភេទរថយន្ត ពេលវេលាឆ្លងកាត់ ព្រមទាំងការពិនិត្យបទល្មើសរបស់អ្នកបើកបរ ជាដើម។ សូម្បីតែមុខរបស់អ្នកបើកបរ ក៏កាមេរ៉ានេះអាចចាប់បានយ៉ាងច្បាស់ផងដែរ ដូច្នេះ មិនអាចតវ៉ាបានឡើយក្នុងករណីរំលោភបំពានច្បាប់ចរាចរណ៍ណាមួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង