×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើឱ្យ​ដាក់​បញ្ចូល​កីឡាតេក្វាន់ដូ ITF របស់​កូរ៉េខាងជើង ចូល​កីឡា​អូឡាំពិក​អន្តរជាតិ ដើម្បី​ជា​ការលើកទឹកចិត្ត​ឱ្យ​មាន​ការបង្រួបបង្រួម​ជាតិ​នៅ​ក្នុង​ឧបទ្វីបកូរ៉េ

យោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យគណៈកម្មការអូឡាំពិកអន្តរជាតិ ដាក់បញ្ចូលកីឡាតេក្វាន់ដូរបស់កូរ៉េខាងជើង ចូលក្នុងកីឡាអូឡាំពិកអន្តរជាតិ ដើម្បីជាការលើកទឹកចិត្តឲ្យមានការបង្រួបបង្រួមជាតិ នៅក្នុងឧបទ្វីបកូរ៉េ ព្រោះបច្ចុប្បន្ន មាន WT របស់កូរ៉េខាងត្បូង និង ITF របស់កូរ៉េខាងជើង។

សម្ដេចតេជោ គិតថា សម្រាប់ផ្នែកអ្នកនយោបាយដូចជាប្រធានាធិបតីកូរ៉េខាងត្បូង មុននឹងដាច់អាណត្តិ គឺខិតខំដើម្បីឱ្យមានកិច្ចព្រមព្រៀងសម្របសម្រួលជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ដូច្នេះយើងដែលជាអ្នកក្រៅ ចង់ឃើញឧបទ្វីបកូរ៉េ មានសុខសន្តិភាព គួរគាំទ្រឱ្យកីឡារបស់កូរ៉េខាងជើង មាននៅក្នុងកីឡាអូឡាំពិកអន្តរជាតិ ហើយយើងសង្កេតឃើញថា អាយធីអេហ្វ ដែលដឹកនាំដោយលោក កែវ រ៉េមី គឺជាប្រភេទកីឡាសក្តានុពលខ្លាំង អាចដណ្តើមបានមេដាយមាស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង