×

Tiger បាន​ចាប់ផ្ដើម​ឆ្នាំ​នៃ​ភាពជឿជាក់ Year of The Tiger 2022 ជាមួយ​ទស្សនីយភាព​នៃ​ការសម្ដែង​ដ៏​ជក់ចិត្ត​ប្រកប​ដោយ​អត្ថន័យ

កាលពីរាត្រីឆ្លងឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ Tiger Beer បានរៀបចំព្រឹត្តិការណ៍ ប្រគំតន្ត្រីអបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger 2022 ដោយផ្សារភ្ជាប់ទៅនឹងគោលបំណងរួមចំណែកអបអរឆ្នាំ២០២២ ជាឆ្នាំនៃភាពជឿជាក់។

ក្រៅពីទស្សនីយភាពនៃការសម្ដែងដ៏ជក់ចិត្ត និងទាក់ទាញ អ្វីដែលកាន់តែពិសេសអស្ចារ្យជាងនេះទៀតនោះគឺព្រឹត្តិការណ៍ប្រគំតន្ត្រីក៏បានបង្កប់នូវ គោលគំនិតសំខាន់ក្នុងការអបអរឆ្នាំថ្មីនៃភាពជឿជាក់ ឬ Year of Tiger 2022 ដែលប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតក្នុងការជំរុញទឹកចិត្តគ្រប់គ្នាឱ្យបញ្ចេញនូវភាពអង់អាច និងភាពជឿជាក់របស់ខ្លួនដើម្បីបន្តចាប់យកឱកាសជោគជ័យក្នុងឆ្នាំថ្មី និងចាត់ទុក Year of the Tiger 2022 នេះជាឆ្នាំនៃភាពជឿជាក់សម្រាប់ប្រជាជនខ្មែរគ្រប់រូបផងដែរ។

លោក Jeroen Shoorel ជា Premium Portfolio Marketing Manager ស្ថិតនៅក្រោម ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានឱ្យដឹងថា Year of The Tiger 2022 ជាឆ្នាំនៃភាពជឿជាក់ មិនមែនជារឿងចៃដន្យឡើយ។ បន្ទាប់ពីកម្ពុជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើនដោយសារបញ្ហាដែលកើតមាននៅក្នុងពិភពលោក Tiger Beer បានមើលឃើញថា នេះជាពេលវេលាដែលកម្ពុជាត្រូវចាប់ផ្ដើមក្ដីសង្ឃឹម បង្ហាញពីភាពក្លាហាន និងភាពជឿជាក់ដើម្បីជម្នះរាល់ឧបសគ្គ ចាប់យកឱកាសដើម្បីសម្រេចអោយបាននូវភាពជោគជ័យសម្រាប់ឆ្នាំថ្មីនេះ។

“យើងពិតជាមានមោទនភាពក្នុងការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដើម្បីអបអររាត្រីឆ្លងឆ្នាំ និងស្វាគមន៍ឆ្នាំថ្មី Year of The Tiger 2022 ដែលមានន័យ ជាមួយប្រជាជនកម្ពុជា។ តាមរយៈកម្មវិធីប្រគំតន្ត្រី Year of The Tiger 2022 New Year’s Eve យើងមិនគ្រាន់តែចង់ផ្ដល់នូវភាពរីករាយដល់អ្នកគ្រប់គ្នានោះទេ ថែមទាំងចង់ផ្ដល់ជាសារលើកទឹកចិត្តដល់កម្ពុជាទាំងមូលឱ្យមានភាពក្លាហាន និងជឿជាក់លើខ្លួនឯងដើម្បីចាប់យកឱកាសថ្មីៗ និងកំណត់គោលដៅឱ្យច្បាស់លាស់ក្នុងឆ្នាំថ្មី 2022 ជាមួយគ្នា។”

ជាមួយគ្នានេះដែរ តារាចម្រៀង និងបុគ្គលល្បីៗជាច្រើនរូបបានបង្ហាញនូវទស្សនៈគាំទ្រជាវិជ្ជមានចំពោះគំនិតផ្ដួចផ្ដើមនេះ។
លោក ព្រាប សុវត្ថិ ជាតារាកិត្តិយស ក៏បានរៀបរាប់នូវចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ “ខ្ញុំពិតជារំភើបរីករាយស្វាគមន៍ការមកដល់នៃឆ្នាំថ្មី២០២២ នេះ ហើយខ្ញុំពិតជាកោតសរសើរដល់ Tiger Beer មែនទែនសម្រាប់គំនិតផ្ដួចផ្ដើមអបអរឆ្នាំនៃភាពជឿជាក់ Year of the Tiger 2022 ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ពោលគឺយើងមិនត្រឹមតែអបអរឆ្នាំថ្មីនោះទេ ថែមទាំងជាសារមួយជំរុញទឹកចិត្តឱ្យយើងទាំងអស់គ្នាហ៊ានបញ្ចេញនូវភាពក្លាហាន និងសមត្ថភាពរបស់ខ្លួនដើម្បីចាប់យកភាពជោគជ័យក្នុងឆ្នាំថ្មីថែមទៀតផង។”

ចំណែកអ្នកនាង មាស សុខសោភា និងលោក Zono ដែលជាតារាកិត្តិយសក្នុងកម្មវិធីនេះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ស្រដៀងគ្នានេះដែរថា៖ “ខ្ញុំសង្ឃឹម និងជឿជាក់ថា Year of the Tiger នឹងក្លាយជាឆ្នាំដែលនាំមកនូវសំណាងល្អ និងអ្វីដែលថ្មីៗដើម្បីសម្រេចគោលដៅរបស់ខ្ញុំក៏ដូចជាប្រជាជនខ្មែរគ្រប់រូបផងដែរ។”
ក្រុម rapper team វិញក៏បានបង្ហាញនូវអារម្មណ៍របស់ខ្លួនដោយក្ដីពេញចិត្តថា៖ “Year of The Tiger 2022 ពិតជាអស្ចារ្យណាស់សម្រាប់យើង។ វាជាការជំរុញទឹកចិត្តឱ្យយើងពុះពារបន្ថែមទៀតដើម្បីហ៊ានធ្វើនូវអ្វីថ្មីៗប្រកបដោយភាពជឿជាក់។”

ដោយឡែកកីឡាករ ធារី ចន្ថាប៊ីន និង កែវ សុខផេង ដែលជាបុគ្គលតំណាង Tiger Beer ក៏បានបញ្ចេញមតិផ្ទាល់ខ្លួនគាំទ្រយុទ្ធនាការអបអរឆ្នាំនៃភាពជឿជាក់ Year of the Tiger 2022 ថា៖ “សម្រាប់ខ្ញុំ Year of The Tiger 2022 មានន័យថាជាឆ្នាំដែលតំណាងឱ្យភាពអង់អាច និងការជឿជាក់ ដែលក្នុងអាជីពជាកីឡាករចាំបាច់ត្រូវតែមានមិនអាចខ្វះបាន។” នេះជាការបញ្ជាក់ពីកីឡាករ ធារី ។

ចំណែកឯកីឡាករ សុខផេង ក៏បានបន្ថែមថា៖ “ខ្ញុំចង់ឱ្យឆ្នាំនេះក្លាយជាឆ្នាំដ៏អស្ចារ្យរបស់ខ្ញុំ ជាឆ្នាំដែលខ្ញុំត្រូវបញ្ចេញនូវភាពអង់អាច សក្ដានុពល និងទេពកោសល្យដែលយើងមានឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចនូវក្ដីុសុបិន និងជោគជ័យរបស់យើងប្រៀបដូចជាសត្វខ្លា។”

លោក Jeroen Shoorel ក៏បានមានប្រសាសន៍បន្ថែមទៀតថា៖ “តំណាងឱ្យ Tiger Beer និងសម្រាប់ខ្ញុំផ្ទាល់ពិតជាមានក្ដីរំភើបរីករាយក្រៃលែងចំពោះការគាំទ្រជាវិជ្ជមានសម្រាប់គំនិតផ្ដួចផ្ដើមរបស់យើងពីសំណាក់តារាចម្រៀង បុគ្គលល្បីៗ និងជាពិសេសអ្នកគាំទ្រនៅកម្ពុជាជាច្រើនទៀត។ Tiger Beer មានសង្ឃឹមយ៉ាងមុតមាំថា Year of The Tiger 2022 ជាឆ្នាំនៃការលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាឱ្យមានភាពជឿជាក់ ពុះពារសម្រេចបាននូវភាពជោគជ័យ ហើយសម្រាប់ឆ្នាំបន្តបន្ទាប់យើងប្ដេជ្ញាថានឹងនាំមកនូវជោគជ័យថ្មីៗកាន់តែអស្ចារ្យថែមទៀតដល់ប្រជាជនកម្ពុជា។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំដ៏កក្រើករបស់ Tiger Beer បានប្រព្រឹត្តទៅពីម៉ោង ៩យប់ ដល់១២ និង៣០នាទី ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗរួមមានលោក ព្រាប សុវត្ថិ អ្នកនាង មាស សុខសោភា លោក Zono ក៏ដូចជាបុគ្គលតំណាង Tiger Beer ជាកីឡាករបាល់ទាត់ជម្រើសជាតិ លោក ធារីចន្ថាប៊ីន និងលោក កែវ សុផេង រួមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ព្រមទាំងកំពូលឌីជេ និងក្រុមរាំ Breakdance ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីឆ្លងឆ្នាំនេះ ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN ក៏ដូចជាបណ្ដាញសង្គមហ្វេសប៊ុកផេក CTN និង Tiger Beer បានអង្រួនបេះដូងអ្នកទស្សនាឱ្យរំភើបរីករាយ ក្នុងការស្វាគមន៍ឆ្នាំថ្មី Year of The Tiger 2022 និងជាសារដ៏សំខាន់មួយឱ្យគ្រប់គ្នាចាប់យកឱកាសបញ្ចេញសមត្ថភាពដើម្បីភាពជោគជ័យក្នុងឆ្នាំថ្មី។

អំពី Tiger Beer

Tiger Beer ត្រូវបានផលិតឡើង នៅក្នុងប្រទេសសិង្ហបុរី និងត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោកចាប់ តាំងពីឆ្នាំ១៩៣២ មកម្ល៉េះ។ សព្វថ្ងៃ Tiger Beer គឺជាស្រាបៀរគុណភាពខ្ពស់លំដាប់ថ្នាក់លេខ ១ នៅក្នុងតំបន់អាស៊ី និងជា ស្រាបៀរមួយក្នុងចំណោមស្រាបៀរលើពិភពលោកដែលមានម៉ាកល្បី និងរីកចម្រើនលឿនបំផុតនៅទូទាំងពិភពលោក។ Tiger Beer ត្រូវបានដាក់លក់នៅលើទីផ្សារជាង ៥០ប្រទេស នៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.tigerbeer.com៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង