×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

គ្រួសារ និង​មិត្តភ័ក្តិ​នាំគ្នាលេង​ឈុតធំ​ដង្ហែភ្លេង​ឆៃយ៉ាំ​ពី​ណា​ពីណី​មក​សម្រាប់​ថ្ងៃកំណើត សុភ័ក្ត្រ កុសុម៉ា ឆ្នាំនេះ

ភ្នំពេញ៖ ភាពក្រមិចក្រមើម សម្ដីកំប្លុកកំប្លែងចាក់ទឹកមិនលិចរបស់ពិធីការិនីរូបស្រស់ក្នុងកម្មវិធី 3.2.1 Action របស់ស្ថានីយទូរទស្សន៍ MyTV បានធ្វើឱ្យតារាស្រីរូបនេះ ទទួលសន្ទុះនៃការគាំទ្រលឿនត្រឹមមួយប៉ប្រិចភ្នែក។

ដោយសារភាពរួសរាយរាក់ទាក់របស់នាង បានធ្វើឱ្យសិល្បករ ក៏ដូចជាអ្នកគាំទ្រជាច្រើនស្រលាញ់រាប់អានជាខ្លាំង។ ដូចនេះហើយទើបរាល់មានកម្មវិធីម្តងៗ តែងមានវត្តមានតារាស្រីរូបនេះចូលរួម និងការផ្តល់កិត្តិយសត្រលប់មកវិញនៅពេលដែលនាងមានកម្មវិធី។

ជាក់ស្តែងនៅថ្ងៃទី០៥ ខែមករា គឺជាថ្ងៃកំណើតរបស់ សុភ័ក្ត្រ កុសុម៉ា ដូចនេះកាលពីយប់មិញនាង បានរៀបចំកម្មវិធីតូចមួយកម្សាន្តជុំគ្រួសារ និងមិត្តភ័ក្តិមួយចំនួននៅផ្ទះច្រៀងរាំយ៉ាងសប្បាយ។ គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កុសុម៉ា កាន់តែទទួលបានការគាំទ្រខ្លាំងឡើង ធ្វើឱ្យការងារសិល្បៈរបស់នាងមានភាពមមាញឹកជាលំដាប់។

ទោះជាយ៉ាងណា នេះគឺជាសមិទ្ធផល និងការខិតខំប្រឹងប្រែងដែលនាងបានសាងឡើងអស់រយៈពេលជាច្រើនឆ្នាំរហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្តក្នុងពេលសព្វថ្ងៃ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង