×

ប៉ុន្មាន​ឈុតនេះ​អ្នកម្តាយ​សម័យថ្មី គង់ ចាន់ស្រីមុំ សិចស៊ី​មិន​ធម្មតា

ភ្នំពេញ៖ ជាមួយនឹងដងខ្លួនស្រលូន និងចូលចិត្តថតរូបបញ្ចេញម៉ូតប្លែកៗផងនោះ គង់ ចាន់ស្រីមុំ តែងដឹកដៃគ្រួសារតូចរបស់នាងថតរូបលេងកម្សាន្ត និងធ្វើដំណើរកម្សាន្តជារឿយៗផងដែរ។ យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ តារាស្រីរាងតូចច្រឡឹងរូបនេះ កំពុងធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍លើរូបភាពប៉ុន្មានសន្លឹកដែលសិចស៊ីជាងពេលមុនៗគួរឱ្យទាក់ទាញ។

គង់ ចាន់ស្រីមុំ ត្រូវបានមហាជនចាប់អារម្មណ៍ថា នាងគឺជាតារាមួយរូបដែលពេញនិយមប្រើប្រាស់របស់របរយីហោម៉ាកល្បីៗ និងតែងខ្លួនបែបហ្វេសសិន។ ជាក់ស្តែងសម្រាប់ប៉ុន្មានសន្លឹកក្នុងមួយរយៈចុងក្រោយនេះ គង់ ចាន់ស្រីមុំ ទទួលបានការកើតសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រថាជាអ្នកម្តាយសម័យថ្មីដ៏ស្រស់ស្អាតម្នាក់។

ទោះជាយ៉ាងណា ក៏មានការបញ្ចេញមតិយោបល់មិនពេញចិត្តផងដែរ ដោយពួកគេយល់ថារូបភាពប៉ុន្មានសន្លឹកនោះសិចស៊ីខ្លាំងពេក ដោយពួកគេបានចូលរួមបញ្ចេញមតិដោយស្ថាបនាផងដែរ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង