×

ត្រៀមៗ! ស្រីស្អាត សាន្ត កុសុមៈ នឹង​នាំទស្សនីយភាព​សាច់រឿង​បែប​សម័យ​ជូន​ដល់​ទស្សនិកជន​ម្តង​ក្នុងរឿងភាគ “មន្តស្នេហ៍​អ្នកគ្រួពេទ្យ​ឆ្នាស”

ភ្នំពេញ៖ ស្រីស្អាត សាន្ត កុសុមៈ គឺជាតារាស្រីជំនាន់ក្រោយមួយរូបដែលទើបចាប់ផ្តើមប្រលូកក្នុងវិស័យសម្តែងប៉ុណ្ណោះ ប៉ុន្តែទេពកោសល្យរបស់តារាស្រីវ័យក្មេងរូបនេះបានធ្វើឱ្យសន្ទុះនៃការគាំទ្រហក់ឡើងបានយ៉ាងឆាប់រហ័សជាហេតុធ្វើឱ្យការងារសិល្បៈរបស់នាងមានភាពមមាញឹកស្ទើររកពេលសម្រាកគ្មាន។

បន្ទាប់ពីបានសម្តែងជាតួឯកស្រីក្នុងរឿងភាគបុរាណខ្មែរ “នគរមាស” និង “ដើមរលួសមាស” របស់ស្ថានីយ៍ទូរទស្សន៍ CTN រួចមក ពេលនេះ សាន្ត កុសុមៈ បានមានវត្តមានក្នុងរឿងភាគសម័យម្តងក្នុងរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ដែលត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងមានផ្សាយផ្ទាល់តាមរយៈ CBS Digital លើផេកផ្លូវការរបស់ CTN ផងដែរ។

លើកនេះ សាន្ត កុសុមៈ នឹងសម្តែងជាតួអង្គអ្នកគ្រូពេទ្យឈ្មោះ លីដា វណ្ណារី មានចរិតកាចឆ្នាសឆ្នើម ប៉ុន្តែមានចិត្តតស៊ូមុះមុខ ស្រលាញ់ការងារ ព្យាយាមណែនាំចំណេះដឹងសុខភាពដល់អ្នកភូមិដែលមិនទាន់មានការយល់ដឹងក្នុងការថែទាំងសុខភាពយ៉ាងយកចិត្តទុកដាក់។

ដូចនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាជាមួយសាច់រឿងដ៏ល្អឯកមួយនេះប្រាកដជាមិនធ្វើឱ្យទស្សនិកជនខកបំណងឡើយដែលផ្សាយជូនទស្សនាចាប់ពីថ្ងៃអង្គារ ទី១១ ខែមករា តទៅ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង