×

លោក Antonio Conte អះអាង​ថា Harry Kane មិនចាកចេញ​ពី Spurs ទេ

អ្នកចាត់ការទូទៅរបស់ Tottenham Hotspur លោក Antonio Conte និយាយថា Harry Kane គឺស្ថិតនៅក្នុងគម្រោងរបស់គាត់ បន្ទាប់ពីការរាយការណ៍បានឱ្យដឹងថា ខ្សែប្រយុទ្ធអង់គ្លេស ធ្លាប់ចង់ចាកចេញពីក្រុម នាកាលពីរដូវក្តៅមុន។

Manchester City ដែលជាម្ចាស់ជើងឯក Premier League ចង់បាន Kane ដែលមានអាយុ២៨ ឆ្នាំកាលពីឆ្នាំមុន។ យ៉ាងណា ប្រធានក្រុមអង់គ្លេសជឿជាក់ថា គេមានកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយប្រធានក្លិប Spurs លោក Daniel Levy ។

លោក Conte បាននិយាយថា៖ “គាត់ចង់ផ្តល់ឱ្យ១០០% នៅគ្រប់ការប្រកួត ហើយខ្ញុំពេញចិត្តទាំងស្រុងចំពោះការប្តេជ្ញាចិត្តរបស់គាត់ និងទំនាក់ទំនងដែលយើងបានបង្កើតនៅក្នុងក្រុម។”

គ្រូបង្វឹក Spurs បានបន្ថែមថា៖ “ខ្ញុំបានដឹងពីស្ថានភាពនៅរដូវក្តៅ ហើយនៅពេលដែល Harry សម្រេចចិត្តស្នាក់នៅ Tottenham ខ្ញុំបានរកឃើញកីឡាករម្នាក់ដែលចូលរួមទាំងស្រុងនៅក្នុងគម្រោងនេះ។”

លោកបន្តថា៖ “ខ្ញុំសប្បាយចិត្តដែលមានគាត់នៅក្នុងក្រុមរបស់ខ្ញុំ ពីព្រោះយើងកំពុងនិយាយអំពីកីឡាករកំពូល ខ្សែប្រយុទ្ធកំពូលក្នុងពិភពលោក ហើយប្រសិនបើយើងចង់ឈ្នះ ឬចង់កសាងអ្វីមួយដើម្បីឈ្នះ Harry ត្រូវតែជាចំណុចចាប់ផ្តើម។”

Conte បានអះអាងថា គាត់បានតាមដានស្ថានភាពរបស់ Kane ពីចម្ងាយ ហើយបានបន្ថែមថាវាគឺជាជម្រើសដ៏ល្អ ដែលលោក Levy បានរក្សាជំហររឹងមាំក្នុងការរក្សាកីឡាករដែលស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០២៤។
Kane រកបានតែមួយគ្រាប់ក្នុងលីគក្នុងយុទ្ធនាការ ២០២១-២២ មុនពេលដែលអតីតអ្នកចាត់ការ Inter Milan មកដល់ ប៉ុន្តែឥឡូវនេះ គេបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ក្នុងការប្រកួតលីគចំនួន ៤ ចុងក្រោយ។

Tottenham ត្រូវជួបជាមួយ Chelsea ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup ខណៈដែលក្លិបមាន់ខា្នយមាស មានបំណងឈ្នះពានរង្វាន់ជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំ។

Spurs ដែលបានឈ្នះពាន League Cup កាលពីរដូវកាល២០០៧-០៨ បានចាញ់វគ្គផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុនក្រោមស្នាដៃក្រុម Manchester City ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង