×

ប្រយ័ត្ន​បន្តិច ញ៉ាំជ្រក់ ត្រីខ្ចៅខ្យង​ប្រភេទនេះ ប្រឈម​ខ្ពស់​នឹង​កើត​មហារីក​ថ្លើម

រាងកាយមនុស្សយើងត្រូវការចំណីអាហារដើម្បីការលូតលាស់ តែយើងក៏មិនត្រូវញ៉ាំដោយមិនខ្វល់ថា អាហារណាគួរ ឬមិនគួរញ៉ាំនោះដែរ។ តាមការពន្យល់របស់លោកសាស្ត្រាវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក ចំណីអាហារខ្លះក៏ផ្តល់ផលមិនល្អ ឱ្យយើងខូចសុខភាព ឱ្យយើងកើតជំងឺមហារីក។ លោកវេជ្ជបណ្ឌិតថា ចំណីអាហារខាងក្រោមនេះ បង្កហានិភ័យនៃការកើតជំងឺមហារីកថ្លើម ដែលយើងត្រូវតែប្រយ័ត្នប្រយែង និងចៀសវាង។

១. ជ្រក់

ជាទូទៅពលរដ្ឋកម្ពុជាចូលចិត្តញ៉ាំជ្រក់ណាស់ លោកវេជ្ជបណ្ឌិតថា យើងស្រមៃមើលជ្រក់ដែលដាក់ក្នុងកែវ មានទឹកដែលមានរសជាតិប្រៃជូរហឹរ តែបើយើងសង្កេតនៅពីលើទឹកជ្រក់នោះមានដុះផ្សិតសៗ ដែលផ្សិតនោះគ្រោះថ្នាក់ខ្លាំងណាស់។ ទោះយ៉ាងណា លោកវេជ្ជបណ្ឌិតថា មិនមែនផ្សិតទាំងអស់សុទ្ធតែគ្រោះថ្នាក់នោះទេ ប៉ុន្តែផ្សិតក្នុងជ្រក់នោះមានផ្សិតម្យ៉ាងឈ្មោះ Belta Alpha Toxin ដែលផ្សិតប្រភេទនេះបង្កការពុលទៅលើកោសិកាថ្លើម ធ្វើឱ្យប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់។

២. ត្រី ខ្ចៅ ខ្យង

តាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិតឯកទេសមហារីករូបនេះ នៅប្រទេសកម្ពុជាយើង ត្រីទឹកសាបយើងខ្លះនៅតាមដងទន្លេមេគង្គ និងខ្ចៅ ខ្យង មានប៉ារ៉ាស៊ីតម្យ៉ាងដែលមានក្នុងសាច់ត្រី និងខ្ចៅខ្យង ដែលពេលយើងទិញត្រីមកវះទៅឃើញជាតិឡើងពណ៌ខ្មៅៗ ដែលត្រីខ្លះអត់អីទេ ត្រីខ្លះទៀតមានដង្កូវប៉ារ៉ាស៊ីត។ លោកវេជ្ជបណ្ឌិតថា ដង្កូវប៉ារ៉ាស៊ីតនោះពេលយើងញ៉ាំចូលទៅ វាចូលទៅទុំនៅក្នុងសាច់ថ្លើមរយៈពេលយូរទៅ អាចកើតជំងឺមហារីកថ្លើម។

លោកវេជ្ជបណ្ឌិតបានបន្តថា មានបងប្អូនយើងនៅក្រចេះ ស្ទឹងត្រែង អ្នកខ្លះឃើញមានឡើងពោះធំៗ ដែលនេះមិនមែនមានតែនៅប្រទេសកម្ពុជាយើងនោះទេ ថៃ ឡាវ ក៏មាន ភូមាក៏មាន។ ក្នុងនោះលោកវេជ្ជបណ្ឌិតស្នើឱ្យពលរដ្ឋរស់នៅតាមដងទន្លេមេគង្គគួរប្រយ័ត្ន បើសិនវះត្រីទៅឃើញសាច់ត្រីមានខ្មៅៗ ត្រូវវះយកចេញ កុំញ៉ាំឱ្យសោះ និងត្រូវចម្អិនត្រីឱ្យបានឆ្អិនល្អ ដើម្បីឱ្យប៉ារ៉ាស៊ីតនោះងាប់៕

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika