×

តួអង្គ Kim Mi Soo ក្នុងរឿង Snowdrop បានស្លា ប់​ទាំង​វ័យក្មេង​មិនទាន់​ដឹង​មូលហេតុ

កូរ៉េខាងត្បូង៖ Kim Mi Soo ដែលសម្តែងជាតួអង្គសកម្មជនសិស្សម្នាក់ក្នុងរឿង Snowdrop ត្រូវបានអ្នកចាត់ការរបស់នាងឱ្យដឹងថា តារាស្រីរូបនេះបានស្លា ប់កាលពីថ្ងៃទី០៥ ខែមករា ក្នុងវ័យ២៩ឆ្នាំ។ ការស្លា ប់របស់ Kim Mi Soo មិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយ ដូចនេះអ្នកចាត់ការផ្ទាល់របស់ Kim បានសំណូមពរដល់មហាជនកុំឱ្យសន្និដ្ឋានការស្លា ប់របស់នាងពេលនេះ។

គួរបញ្ជាក់ថា ពិធីបុណ្យស ពរបស់ Kim នឹងធ្វើឱ្យឡើងជាឯកជនដោយយោងតាមសម្រេចចិត្តពីគ្រួសារនាង។ ក្រៅពីរឿង Snowdrop ហើយ Kim Mi Soo ក៏បានសាងស្នាដៃក្នុងភាពយន្តមួយចំនួនទៀតផងដែរដូចជា Into The Ring, The School Nurse Files និង Hellbound៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង