×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

មុនចេញក្រៅ Fan Bingbing ជះ​សម្រស់​បង្អួត​មុខ​ធម្មជាតិ ធ្វើឱ្យ​អ្នកគាំទ្រ​ឃើញ​ហើយ​មិន​សរសើរ​មិនបាន

ចិន៖ Fan Bingbing គឺជាតារាសម្តែងលំដាប់ជួរមុខមួយរូបដែលមហាជនទទួលស្គាល់ពីសម្រស់ដ៏ស្រស់ស្អាតរបស់នាងបើទោះជាមានវ័យ ៤០ឆ្នាំហើយក៏ដោយ។ ដោយសារការថែសម្រស់បានល្អបែបនេះហើយទើបធ្វើឱ្យនាងមើលទៅហាក់ក្មេងជាងវ័យ ស្បែកមានសុខភាពល្អមិនត្រូវការកម្មវិធីកែរូបជំនួយឡើយ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ Fan Bingbing បានធ្វើឱ្យមហាជនលាន់មាត់សរសើរពីសម្រស់ធម្មជាតិ ដោយនាងបានបញ្ជាក់ថា នាងចំណាយពេលតែ៥នាទីប៉ុណ្ណោះ ក្នុងការរៀបចំខ្លួនទៅក្រៅដោយលាបត្រឹមតែផលិតផលថែរក្សាសម្ជស្ស និងលាបក្រែម ជាការស្រេច។

សម្រស់របស់តារាស្រីវ័យ ៤០ឆ្នាំរូបនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់នាងលាន់មាត់សរសើរពីផ្ទៃមុខសម៉ដ្ឋរលោង និងគ្មានស្នាមជ្រួញត្រង់រង្វង់ជុំវិញភ្នែក និងមាត់ឡើយ។ ចង់ដឹងថា សម្រស់ Fan Bingbing ក្មេងជាងវ័យដល់កម្រិតណា តោះទោទស្សនារូបភាពទាំងអស់គ្នា៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង