×

ថ្ងៃនេះ កម្ពុជា​រកឃើញ​អ្នកជំងឺ​កូវីដ១៩​ថ្មី ១៨នាក់ ជាប្រភេទ​អូមីក្រុង​ទាំងអស់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៨នាក់ ក្នុងនោះ មានវីរុសអូមីក្រុងទាំង ១៨នាក់ ជាករណីនាំចូលពីបរទេស ដែលលទ្ធផលដោយម៉ាស៊ីន PCR រកឃើញ ខណៈអ្នកជំងឺចំនួន ១១នាក់ បានជាសះស្បើយ។ ជាមួយគ្នានេះ នៅថ្ងៃនេះ កម្ពុជាពុំមានអ្នកស្លាប់ដោយសារកូវីដ១៩ទេ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.៥៥៣ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៩៨២ នាក់, ស្លាប់សរុបចំនួន ៣.០១៥ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika