×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​ថា ការឆ្លង​កូវីដ១៩ កើនឡើង​ក្រោយ​ថ្ងៃឈប់​សម្រាក​ឆ្លងឆ្នាំ

ថៃ៖ ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២នេះថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ មានអ្នកជំងឺកូវីដ១៩ថ្មីចំនួន ៥.៧៧៥ នាក់ ខណៈអ្នកជំងឺកូវីដ១៩ចំនួន ១១នាក់បន្ថែមទៀត បានស្លាប់។

លោក Anutin Charnvirakul រដ្ឋមន្ត្រីសុខាភិបាលថៃ បានបញ្ជាក់ថា ក្រសួងនឹងនៅតែមានការប្រុងប្រយ័ត្នចំពោះស្ថានភាពវីរុសអូមីក្រុង។ លោកបានមានប្រសាសន៍ថា ៖ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងពិចារណាក្នុងការដាក់វិធានការបង្ការមួយចំនួនត្រឡប់មកវិញ និងពន្យារពេលការបន្ធូរបន្ថយការរឹតត្បិតមួយចំនួន”។

លោកបានបន្ថែមថា៖ “បារ ឬ ភោជនីយដ្ឋានមួយចំនួន អាចជាប្រភពនៃករណីឆ្លងជាចង្កោមថ្មី ហើយរដ្ឋាភិបាល បានបញ្ជាឱ្យភ្នាក់ងារទទួលខុសត្រូវ ត្រួតពិនិត្យ និងគ្រប់គ្រងពួកគេយ៉ាងជិតស្និទ្ធ”។

ចំនួននៃការឆ្លងថ្មី បានកើនឡើង បន្ទាប់ពីការឈប់សម្រាកឆ្លងឆ្នាំសាកល ប៉ុន្តែចំនួនអ្នកស្លាប់ មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។ លោក Anutin រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃពុធ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង