×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

អាយុ​គ្រាន់តែ​ជាតួលេខ ខាងប្រុស​អាយុ១៩ឆ្នាំ ខាងស្រី​អាយុ៥២ឆ្នាំ មិន​សន្យា​អីច្រើន​តែ​ចូលដណ្តឹង​ចាប់ដៃគ្នា​សាង​គ្រួសារ​មិនខ្វល់​សម្ដី​អ្នកដទៃ

ថៃ៖ រឿងរ៉ាវស្នេហាខុសជំនាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងលើបណ្តាញសង្គមថៃរវាងបុរសជំទង់វ័យ១៩ឆ្នាំ បានបាក់ចិត្តស្រលាញ់ស្ត្រីវ័យ ៥២ឆ្នាំម្នាក់ជាស្ត្រីមេម៉ាយ។ លោក Wuttichai បានឱ្យដឹងថា ខ្លួនបានបាក់ចិត្តស្រលាញ់ស្ត្រីឈ្មោះ Chanla តាំងពីអាយុទើប១០ឆ្នាំម្ល៉េះ អ្នកទាំងពីរ បានសាងអនុស្សាវរីយ៍ជាមួយគ្នាដោយធ្លាប់ទៅចាប់ក្តាម និងចាប់ត្រីជាមួយគ្នារហូតទំនាក់ទំនងកាន់តែស្និទ្ធស្នាលឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកទាំងពីរ បានចាប់ផ្តើមមានទំនាក់ទំនងស្នេហានឹងគ្នារយៈពេលជាង ១១ខែ ក្រោយមកក៏សម្រេចចិត្តរៀបការដោយខាងប្រុសបានឱ្យថ្លៃបណ្ណាការ ៦ពាន់បាត។ Wuttichai បានបង្ហាញអារម្មណ៍របស់ខ្លួនបែបនេះថា មិនខ្វល់អ្នកណានិយាយបែបណាឡើយ វាមិនមានបញ្ហាឡើយឱ្យតែយើងស្រលាញ់គ្នា។ អ្នកខ្លះនិយាយល្អ ខ្លះច្រណែន និងខ្លះក៏មានចម្ងល់ថាពិតជាអាចទៅរួចមែនឬយ៉ាងណាសម្រាប់វ័យខុសគ្នាច្រើនបែបនេះ។

គួរបញ្ជាក់ដែរថា សម្រាប់គ្រួសារទាំងសងខាង មិនបានជំនាស់នឹងទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ។ តាមសម្ដីរបស់លោកយាយរបស់ Wuttichai បានមានប្រសាសន៍ថា គាត់មិនជំទាស់នឹងទំនាក់ទំនងពួកគេទាំងពីរឡើយ ដោយឃើញថាពួកគេពិតជាស្រលាញ់គ្នា ហើយអ្វីដែលសំខាន់ពួកគេអាចមើលថែគ្នាបាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង