×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Aguero ត្រៀម​ទទួល​តំណែងថ្មី​មួយនៅ Man City ទោះ​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ

ក្លិប Manchester City នឹងផ្តល់ជូនវីរបុរសរបស់ក្លិប ពោលគឺអតីតកីឡាករ Sergio Aguero នូវតួនាទីជា ទូតសុច្ឆន្ទៈ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ត្រូវបានបង្ខំឱ្យចូលនិវត្តន៍នៅដើមរដូវកាលនេះ ដោយសារបញ្ហាសុខភាពពាក់ព័ន្ធនឹងបេះដូង។

Aguero បានចាកចេញពីកីឡដ្ឋាន Etihad កាលពីរដូវក្តៅមុន ដើម្បីបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិប Barcelona ប៉ុន្តែបានលេងត្រឹមតែ ៥ប្រកួតប៉ុណ្ណោះសម្រាប់ក្លិបអេស្ប៉ាញ មុនពេលគាត់ត្រូវបានគេបង្ខំឱ្យចូលនិវត្តន៍។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ មានជម្ងឺបេះដូង ហើយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុន គេឃើញវត្តមានរបស់គ្រូបង្វឹករបស់ Man City លោក Pep Guardiola ចូលរួមផងដែរ។

យោងតាមកាសែត The Sun, Man Cityនឹងប្រគល់តួនាទីឱ្យ Aguero ដើម្បីឱ្យគាត់នៅបន្តនៅក្នុងពិភពបាល់ទាត់។

Aguero ស៊ុតបញ្ចូលទីបាន ២៦០ គ្រាប់សម្រាប់ក្រុម Man City និងលើកពាន Premier League ៥ដងក្នុងអំឡុងពេលដែលគាត់ប្រកបអាជីពបាល់ទាត់នៅប្រទេសអង់គ្លេស។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង