×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

អ្នក​ចាក់វ៉ាក់សាំង​គ្រប់ដូស ឆ្លង​វីរុស​អូមីក្រុង អាចមាន​រោគសញ្ញា​ទាំងនេះ

វីរុសកូវីដ១៩បំប្លែងថ្មី ប្រភេទអូមីក្រុង មានអត្រាឆ្លងលឿនបំផុត ដែលយើងគ្រប់គ្នាមិនអាចធ្វេសប្រហែសបានឡើយ។ យ៉ាងណាមិញ ការយល់ដឹងពីរោគសញ្ញាបានឆាប់រហ័ស និងព្យាបាលទាន់ពេលវេលា គឺជារឿងដ៏សំខាន់។
យោងតាមអ្នកជំនាញសុខភាពបានឱ្យដឹងថា រោគសញ្ញាភាគច្រើននៃវីរុសបំប្លែងថ្មីមានលក្ខណៈដូចគ្នា ហើយក៏មានចំនួនអ្នកឆ្លងវីរុសបំប្លែងថ្មី អូមីក្រុងដែរ ទោះបីជាចាក់វ៉ាក់សាំងគ្រប់ដូសក៏ដោយ។|

វីរុសកូវីដ-១៩ អូមីក្រុង អាចមានរោគសញ្ញាដូចជំងឺផ្ដាសាយកម្រិតស្រាល
វ៉ារ្យ៉ង់ថ្មីនៃកូវីដ-១៩ អូមីក្រុង មានការឆ្លងកម្រិតស្រាល ហើយរោគសញ្ញាមួយចំនួនស្រដៀងនឹងជំងឺផ្ដាសាយធម្មតា។
រោគសញ្ញាទាំងនេះរួមមាន៖

• គ្រុនក្ដៅ
• រមាស់ក
• ឈឺក
• ឈឺក្បាល
• ហៀរសំបោរ
• អស់កម្លាំង
• កណ្ដាស់ញឹកញាប់

រោគសញ្ញានៃវីរុសបំប្លែងថ្មី អូមីក្រុងដែលមានលក្ខណៈប្លែកពីវីរុសប្រភេទមុនៗ
អ្នកជំនាញបានបង្ហាញថា អ្នកជំងឺមួយចំនួនដែលវិជ្ជមានវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង បានត្អូញត្អែរពីអាការៈបែកញើសខ្លាំងនៅពេលយប់ ដែលធ្វើឱ្យប្រឡាក់ពូក និងសំលៀកបំពាក់របស់ពួកគេថែមទៀតផង។
រោគសញ្ញានៃវីរុសបំប្លែងថ្មី អូមីក្រុងដែលកើតឡើងលើអ្នកចាក់វ៉ាក់សាំងគ្រប់ដូស

• ចង្អោរ
• ក្ដៅខ្លួនតិចតួច
• ឈឺក
• ឈឺក្បាល
• បាត់បង់ចំណង់អាហារ និង
• ក្អួត។

ប្រភព៖ Hellokrupet

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង