×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ Man Utd មួយចំនួន មិនអាច​សម្រប​នឹង​ការរៀបចំ​របស់​លោក Ralf Rangnick

កីឡាកររបស់ក្រុម Manchester United មួយចំនួន កំពុងជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងការរៀបចំរបស់អ្នកចាត់ការបណ្តោះអាសន្ន លោក Ralf Rangnick ហើយនៅមានភាពមិនច្បាស់ថា លោកគឺជាអ្នកចាត់ការដ៏សក្តិសមក្នុងការដឹកនាំនៅ Old Trafford ។

ប្រភពមួយបានប្រាប់ Sky Sportsថា កីឡាករមួយចំនួនពិបាកលេងក្នុងទម្រង់លេង ៤-២-២-២ របស់ Rangnick ។ ប្រភពមួយផ្សេងទៀតបានប្រាប់ Sky Sports ថា ពួកគេមានកីឡាករនៅ Manchester United ដែលត្រៀមនឹងលេង ប៉ុន្តែពួកគេមិនមានគ្រូបង្វឹកដែលចេះប្រើប្រាស់កីឡាករនោះទេ។

ប្រភពដដែលក៏បានសង្កត់ធ្ងន់ថា ផែនការរបស់ Rangnick ត្រូវបានរំខាននៅក្នុងខែធ្នូ នៅពេលដែលក្លិបត្រូវបិទកន្លែងហ្វឹកហាត់ Carrington បន្ទាប់ពីការផ្ទុះឡើងនៃកូវីដ១៩ ហើយវាបានជះឥទ្ធិពលដល់ពួកគេ។

Man Utd ក្រោមការដឹកនាំរបស់ Rangnick ចាញ់ Wolves ១-០ ដែលជាបរាជ័យដំបូងក្រោមការដឹកនាំរបស់បុរសសញ្ជាតិអាល្លឺម៉ង់។ វាជាជ័យជម្នះលើកដំបូងរបស់ Wolves ទៅលើម្ចាស់ផ្ទះនៅកីឡដ្ឋាន Old Trafford ចាប់តាំងពីឆ្នាំ១៩៨០មក។

កីឡាកររបស់ Man Utd មានការលំបាកក្នុងការសម្របខ្លួនទៅនឹងទម្រង់លេងដេញបាល់របស់ Rangnick ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង