×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Samuel Umtiti របស់ Barcelona ជិត​ផ្លាស់​ទៅ Newcastle United

Newcastle United បានបង្វែរការចាប់អារម្មណ៍របស់ពួកគេ ទៅលើខ្សែការពារ Samuel Umtiti របស់ក្រុម Barcelona ក្នុងគោលបំណងពង្រឹងផ្នែកការពាររបស់ពួកគេក្នុងខែមករានេះ។

សេចក្ដីរាយការណ៍របស់ Marca បានឱ្យដឹងថា ក្រុមសារិកាព្រៃ បានតាមដានខ្សែការពារកណ្តាលម្នាក់នេះ បន្ទាប់ពីការចរចារជាមួយកីឡាករ Sven Botman របស់ Lille បានបរាជ័យ។ កិច្ចសន្យាខ្ចីជើង កំពុងត្រូវបានពិភាក្សារវាងក្លិបទាំងពីរ តែមិនមានជម្រើស ក្នុងការទិញផ្ដាច់នោះទេ ខណៈកីឡាករសញ្ជាតិបារាំងរូបនេះ ចង់ត្រឡប់ទៅ Barcelona វិញនៅចុងរដូវកាលនេះ។

Barcelona បានព្យាយាមបញ្ជូន Umtiti ចេញកាលពីរដូវក្តៅមុន ប៉ុន្តែគាត់មិនចង់ចេញទេ និងបានស្នើសុំស្នាក់នៅរហូតដល់ខែមករា។ ឥឡូវនេះ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានយល់ព្រមថា គាត់ត្រូវតែចាកចេញ ប៉ុន្តែគ្រាន់តែចង់ទៅបណ្តោះអាសន្នប៉ុណ្ណោះ។

ដោយសារការប្រកួតបាល់ទាត់ពិភពលោកនឹងខិតចូលមកដល់ឆាប់ៗនេះ ការទទួលបានឱកាសលេងជាប់លាប់ នៅក្នុងក្របខណ្ឌ Premier League អាចនឹងជំរុញឱ្យ Umtiti ត្រូវបានកោះហៅសម្រាប់ក្រុមជម្រើសជាតិបារាំង ដែលគេបានបង្ហាញខ្លួនចំនួន ៣១ប្រកួត និងឈ្នះពាន World Cup ជាមួយក្រុមមាន់គក ក្នុងឆ្នាំ២០១៨ ប៉ុន្តែមិនត្រូវបានកោះហៅតាំងពីឆ្នាំ២០១៩។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង