×

អ្វីអ៊ីចេះ​ដែល​ជំរុញ​ឱ្យ​លោកគ្រូគា​យល់ព្រម​ដោះ​ស្លាក​បម្រាម​ក្នុង​ផ្ទះចោល​ទាំងអស់​បែបនេះ

ភ្នំពេញ៖ កន្លងមក ក្នុងផ្ទះរបស់អតីតគ្រូបង្រៀន សុខគា បានសរសេរវិន័យខ្លះៗហាមមិនឱ្យធ្វើក្នុងផ្ទះដែលនេះជាច្បាប់ក្នុងគ្រួសារដែលលោកគ្រូសុខគា ជាអ្នកចែង។ យ៉ាងណាមិញ មិនដឹងមានរឿងអ្វីបានជាសុខៗលោកគ្រូគាប្រាប់ មីងណៃ ថាបម្រាមទាំងអស់ក្នុងផ្ទះនឹងត្រូវដោះចេញទាំងអស់។

ប្រហែលមកពីការចាប់ផ្តើមអាជីពថ្មីប្តូរពីគ្រូបង្រៀនមកធ្វើជាពិធីករហើយបានជាធ្វើឱ្យលោកគ្រូគាប្តូរទស្សនៈងាយៗ មិនចាំបាច់មានកំហិតអ្វីក្នុងផ្ទះហើយមើលទៅ។ ចង់ដឹងថា អ្វីទៅដែលធ្វើឱ្យលោកគ្រូគា ព្រមដោះបម្រាមក្នុងផ្ទះចោលបែបនេះ កុំភ្លេចរង់ចាំតាមដានទស្សនារឿងភាគបែបកំប្លែង “ផ្ទះបាយស្នេហ៍” នៅថ្ងៃអាទិត្យ ទី០៩ ខែមករា នេះវេលាម៉ោង៨យប់នៅ CTN៕

រឿង “ផ្ទះបាយស្នេហ៍” ឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរ Anchor WHITE
“Anchor WHITE ស័ក្តិសមឥតខ្ចោះសម្រាប់អាហារដែលអ្នកចូលចិត្ត”

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង