×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច»សប្ដាហ៍ទី៨៖ ល្បិចថ្មីពីកំពូលចុងភៅទាំងពីរ មិនត្រឹមតែមិនផ្ដល់ម្ហូបគ្រប់គ្រាន់ដល់កីឡាករទេ ថែមទាំងប្រើវិធីសាស្ត្រខូចឱ្យគេទិញម្ហូបទៀត
  2. យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz
  3. ត្រឹមតែម្ហូប១ចាន អាចប្រែក្លាយជោគវាសនារបស់អ្នកជារៀងរហូត! ចូលរួមដាក់ពាក្យជាមួយ MasterChef រដូវកាលទី៤ នាចុងសប្ដាហ៍នេះ
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ គាំទ្រវិស័យឯកជនក្នុងការចូលរួមបង្ហាញវប្បធម៌ខ្មែរ ក្នុងកម្មវិធី Miss Cosmo Cambodia
  5. កុំឱ្យឱកាសនេះកន្លងផុតទៅ! ថ្ងៃទី២៥-២៦ ខែមករា អ្នកកំពង់ចាមអាចមកដាក់ពាក្យជាមួយ MasterChef និងជួបជាមួយលោក វីល្លៀម នៅទីតាំងនេះ

មុន​ចូលឆ្នាំថ្មី Sandara Park ឆ្លៀត​ឈ្នះ​ពានរង្វាន់​មួយទៀត​ពី MBC Entertainment Award

កូរ៉េខាងត្បូង៖ Sandara Park ដែលជាអតីតសមាជិកក្រុម 2NE1 នៅតែទទួលបានប្រជាប្រិយភាពដែលមានអ្នកគាំទ្រជាច្រើនដដែលបើទោះជាពេលនេះនាងបានក្លាយជាតារាឯករាជ្យក៏ដោយ។ ជាក់ស្តែង រំឭកទៅកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅដែលជាថ្ងៃចុងឆ្នាំទៅហើយ Sandara បានឈ្នះពានរង្វាន់ប្រជាប្រិយភាពក្នុងកម្មវិធី “King Of Mask Singer” និង “I Live Alone” ពី MBC Entertainment Award។

ជាមួយនឹងពានរង្វាន់បញ្ចប់ឆ្នាំចាស់នេះដែរ Sandara បានបង្ហាញអារម្មណ៍ពេលឡើងទទួលពានរង្វាន់ថា នាងមិនបានត្រៀមលក្ខណៈឡើយ ពីមុននាងធ្លាប់ទទួលបានពានរង្វាន់ច្រើនមកហើយ ប៉ុន្តែថ្ងៃនេះ នាងមិនរំពឹងថានឹងមានឈ្មោះឈ្នះពានរង្វាន់មួយនេះឡើយ។ Sandara បានបង្ហាញអារម្មណ៍រំភើបជាមួយស្នាមញញឹមបិទមាត់មិនជិត ជាមួយសមិទ្ធផលដែលទទួលបានមុនឆ្លងចូលឆ្នាំថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង