Preview៖ យ៉ាងណាទៅហើយក្រោយពីបានទស្សនាកម្មវិធី “ប៉ុណ្ណឹងសើចទេ” ដែលជាកម្មវិធីថ្មីមួយក្នុងឆ្នាំ២០២២ រួចមក? ជឿថាទស្សនិកជនជាច្រើនប្រាកដជានាំគ្នាសើចរឹងពោះជាមួយនឹងសិល្បករជាច្រើនរូបដែលបានខំប្រឹងអស់លទ្ធភាពបង្កើតឈុតឆាកសំណើចក្នុងកម្មវិធីមួយនេះ។
ប៉ុណ្ណឹងសើចទេ គឺជាកម្មវិធីថ្មីមួយរបស់ទូរទស្សន៍ MyTV ដែលមានការចូលរួមពីតារាកិត្តិយសជាច្រើនរូបដែលមិនធ្លាប់សម្តែងកំប្លែងពីមុនមក។ ទើបតែសប្តាហ៍ដំបូងប៉ុណ្ណោះ ប៉ុន្តែកម្មវិធីមួយនេះទទួលបានការគាំទ្រពីសំណាក់មហាជនគួរឱ្យកត់សម្គាល់ដោយសារភាពកំប្លុកកំប្លែងញ៉ាំងបរិយាកាសឱ្យសប្បាយរីករាយ បំបាត់ភាពនឿយហត់តាមរយៈការសម្តែង និងការតុបតែងខ្លួនប្លែកៗពីសិល្បករយើង។
ចង់ដឹងថា សប្តាហ៍បន្ទាប់នឹងមានតារាកិត្តិយសរូបណាមានវត្តមានក្នុងកម្មវិធី និងត្រៀមលើកសាច់រឿង ការសម្តែងយ៉ាងណាទៀតដើម្បីបង្ហាញការកម្សាន្តសប្បាយៗដល់ទស្សនិកជនបន្ត កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នារៀងរាល់ថ្ងៃអង្គារ វេលាម៉ោង៧យប់ នៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់៕
(ទស្សនាវីដេអូ)