ព្រៃវែង៖ រមណីយដ្ឋានដីដុះ គឺជាកន្លែងដ៏ពេញនិយមមួយនៅខេត្ដព្រៃវែង ដែលស្ថិតនៅកណ្ដាលដៃទន្លេមេគង្គ។
រមណីយដ្ឋាននេះ មានការទាក់ទាញពីភ្ញៀវទេសចរមកទស្សនាកម្សាន្ដដូចជា ការហែលទឹកលេង និងមានកន្លែងលក់អាហារជាច្រើនមុខដែលបម្រើសេវាកម្មម្ហូបអាហារជូនភ្ញៀវដែលទៅលេងកម្សាន្ដ។ រមណីយដ្ឋានដីដុះស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្ដព្រៃវែង។
រមណីយដ្ឋានដីដុះ មានចម្ងាយប្រហែល ៥៧គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង និងមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រពីស្ពានអ្នកលឿង ដោយយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ១១ (១,៦គីឡូម៉ែត្រ) ហើយបត់ស្ដាំ រួចបន្តដំណើរប្រមាណ ៦២ម៉ែត្របន្ទាប់មកបត់ឆ្វេងទៅ ១៤០ម៉ែត្រ បន្ទាប់មកទៀតបត់ស្ដាំដោយធ្វើដំណើរប្រមាណ ៥,៤គីឡូម៉ែត្រ រហូតមកដល់ឃុំស្វាយភ្លោះត្រូវបត់ស្ដាំហើយធ្វើដំណើរប្រមាណ ១២០ម៉ែត្រចុងក្រោយគឺបត់ឆ្វេងប្រហែល ៥៥០ម៉ែត្រយើងនិងទៅដល់រមណីដ្ឋាននោះ៕