×
ព័ត៌មានថ្មី
  1. ការដឹកនាំក្រុមដោយជំនឿនាំមកនូវជ័យជម្នះក្នុងការប្រកួតជាក្រុម នៅសប្ដាហ៍ទី៦ MasterChef Cambodia រដូវកាលទី៤
  2. MasterChef Cambodia រដូវកាលទី៤៖ ឱកាសលើកទីពីររបស់បេក្ខនារី ជា សុវាចា បានរបូតចេញពីដៃក្នុងការប្រកួតវិញ្ញាសាសម្ពាធ
  3. កម្មវិធី «កម្លាំងគោជល់» លើកស្ទួយអត្តសញ្ញាណជាតិ តាមរយៈការលាយបញ្ចូលរវាងការប្រកួតសម័យទំនើប ជាមួយល្បែងបុរាណខ្មែរ
  4. សម្ពាធក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី៦ កើតឡើងសាជាថ្មី បន្ទាប់ពីការប្រកួតជាក្រុម
  5. រង្វាន់តែមួយ ជើងឯកតែម្នាក់! សមរភូមិប្រកួតកម្លាំងដំបូងគេបង្អស់នៅកម្ពុជា កម្មវិធី «កម្លាំងគោជល់» ចាប់ផ្ដើមផ្សាយនៅស្ថានីយទូរទស្សន៍ CTN នាចុងសប្ដាហ៍នេះ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យ​ទិញ​វ៉ា់ក់សាំង​កូវីដ១៩ ចំនួន ៥លានដូស​បន្ថែមទៀត​បញ្ចូល​ឃ្លាំង

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ

បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ម្សិលមិញ ខ្ញ៉ំបានចេញ បញ្ជឱ្យទិញវ៉ា់ក់សាំង ៥លានដូសបន្ថែមទៀត ដើម្បីបញ្ចូលក្នុងឃ្លាំង ក្នុងការធ្វើយ៉ាងណាមិនឱ្យពលរដ្ឋខ្វះវ៉ាក់សាំង»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង-សិរិសោភ័ណ បន្ទាយមានជ័យ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យជំរុញចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញ ឱ្យបានលឿនជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអភិបាលខេត្តទាំងអស់ត្រូវជំរុញពន្លឿនចាក់វ៉ាក់សាំងដូសជំរុញឱ្យប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ពលរដ្ឋមកពីណាក៏ដោយត្រូវចាក់ដូសជំរុញឱ្យគាត់ ឱ្យតែពលរដ្ឋចង់មកចាក់ ខណៈដែលមេរោគអូមេក្រុងបានចូលដល់សហគមន៍យើង »។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋសូមបន្ត៣ក៉ំ ៣ការពារឱ្យបានល្អ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ ។

សូមជម្រាបថា ករណីឆ្លងវីរុសបំប្លែងថ្មី «អូមេក្រុង» ត្រូវបានរកឃើញលើបុរសជនជាតិខ្មែរ វ័យ២៣ឆ្នាំស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង