×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ទីមួយ ទទួល​មរណភាព

ជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានឱ្យដឹងថា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ។

មរណភាពរបស់ លោក អ៊ីម៉ាហ្គាវ៉ា គឺជាការបាត់បង់នូវឥស្សរជនការទូតជប៉ុនដ៏ឧត្តុងឧត្តមមួយរូប ដែលបានបូជា យកអស់ពីកម្លាំងកាយចិត្ត ចូលរួមខិតខំសម្របសម្រួល និងធ្វើឱ្យសម្រេចបាននូវសន្តិភាពនៅកម្ពុជា ព្រមទាំងការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន។

លោកជាឯកអគ្គរាជទូតជប៉ុនទីមួយប្រចាំកម្ពុជា នៅឆ្នាំ១៩៩២ បន្ទាប់ការបើកស្ថានទូតជប៉ុនឡើងវិញ។ លោកជាអ្នកការទូតមួយរូប ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង