ចិន៖ ចាប់តាំងពីរឿងរ៉ាវរវាងតារាសម្តែង Yang Mi និង Hawick Lau បានលែងលះគ្នាមក ព័ត៌មានជាច្រើនបានចុះផ្សាយពីគ្រួសារមួយនេះដោយភាគច្រើន មហាជនរិះគន់លើតារាស្រី Yang Mi ថាជាម្តាយគ្មានទំនួលខុសត្រូវ មិនផ្តល់ភាពកក់ក្តៅឱ្យកូនស្រី ដោយរវល់តែផ្តោតលើការងារប៉ុណ្ណោះ ជាហេតុធ្វើឱ្យគ្រប់គ្នាអាណិតកូនស្រីរបស់តារាទាំងពីរនេះជាខ្លាំង។
យោងតាមការចុះផ្សាយនៅលើគេហទំព័រ QQ បានឱ្យដឹងថា កូនស្រីរបស់អ្នកទាំងពីរ បានចោទសំនួរមួយទៅ Hawick ថា៖ “តើប៉ានៅស្រលាញ់ម៉ាក់ដែរទេ?” មិនមាននរណានឹកស្មានឡើយថា ក្មេងស្រីតូចរូបនេះ អាចនឹងសួរសំនួរពិបាកឆ្លើយបែបនេះទៅកាន់ Hawick ឡើយ។ ពេលនោះ Hawick បានឆ្លើយតបទៅប្រាប់កូនស្រីវិញថា៖ “ប៉ាធ្លាប់ស្រលាញ់ម៉ាក់កូនខ្លាំង ប៉ុន្តែពេលនេះប៉ាគ្រាន់តែចង់ឃើញគាត់រីករាយប៉ុណ្ណោះ”។
គួរបញ្ជាក់ដែរថា រយៈពេល៦ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ Yang Mi និង Hawick Lau បានបញ្ចប់កាលពីឆ្នាំ ២០១៨ ដោយអ្នកគាំទ្រជាច្រើនបានរំពឹងថា អ្នកទាំងពីរ នឹងអាចត្រលប់មកជួបជុំគ្នាវិញដើម្បីផ្តល់ភាពកក់ក្តៅដ៏ពេញលេញមួយសម្រាប់កូនស្រីតូចដែលមិនធ្លាប់ទទួលបានភាពកក់ក្តៅគ្រប់គ្រាន់។ ទោះជាយ៉ាងណា ក៏មានមនុស្សមិនតិចឡើយនិយាយថា វាជារឿងដែលមិនអាចទៅរួច៕