×

វៀតណាម ផ្អាក​ពិធីបុណ្យ​ចូលឆ្នាំ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​កូវីដ១៩

វៀតណាម៖ កាលពីពេលថ្មីៗនេះ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃប្រទេសវៀតណាម បានស្នើដល់មន្ទីរ អង្គភាពក្រោមឱវាទទូទាំងប្រទេស ឱ្យផ្អាកពិធីបុណ្យ និងការបាញ់កាំជ្រួច អបអរសាទរពិធីបុណ្យចូលឆ្នាំ ដែលប្រារព្ធឡើងនៅចុងខែនេះ ដោយសារក្តីបារម្ភនៃការកើនឡើងករណីឆ្លងកូវីដ១៩។

ប្រទេសវៀតណាម កំពុងពង្រឹងវិធានការបង្ការជំងឺកូវីដ១៩ ដែលអនុញ្ញាតឱ្យប្រជាជនរីករាយនឹងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំ ដែលមានរយៈពេល៩ថ្ងៃដោយសុវត្ថិភាព។ ប្រទេសនេះ បានណែនាំឱ្យបង្កើនការត្រួតពិនិត្យសកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ និងពិធីបុណ្យនានា មុនអំឡុងពេល និងក្រោយបុណ្យចូលឆ្នាំផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង